កិច្ចប្រជុំកំពូលសហប្រតិបត្តិការមេគង្គ - ឡានឆាងលើកទី ៣នឹងត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ

(VOVWORLD) - កិច្ចប្រជុំកំពូលសហប្រតិបត្តិការមេគង្គ - ឡានឆាងលើកទី ៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែសីហាខាងមុខនេះតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisolith និងសមភាគីចិនលោក Li Keqiang ។
កិច្ចប្រជុំកំពូលសហប្រតិបត្តិការមេគង្គ - ឡានឆាងលើកទី ៣នឹងត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ - ảnh 1 នាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisolith (ខាងឆ្វេង) និងសមភាគីចិនលោក Li Keqiang (ខាងស្តាំ) (រូបថត៖China Daily)

ដោយមានការចូលរួមពីថ្នាក់ដឹកនាំមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃវៀតណាម និងចិន កិច្ចប្រជុំក្រោមប្រធានបទ “បង្កើនកិច្ចសហប្រតិបត្តិការដើម្បីវិបុលភាពរួម” នឹងវាយតម្លៃចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៥ នៅតាមតំបន់ទន្លេមេគង្គ និងចិន ព្រមទាំងពិភាក្សានិងអនុម័តលើឯកសារសហប្រតិបត្តិការថ្មីៗមួយចំនួនទៀតផង។

នៅក្នុងកិច្ចប្រជុំនេះ ប្រទេសឡាវនឹងផ្ទេរតំណែងសហប្រធានទៅឲ្យប្រទេស មីយ៉ាន់ម៉ា ដើម្បីជំនួសមុខឲ្យបណ្តាប្រទេសតាមទន្លេមេគង្គ រួមគ្នាធ្វើអធិបតីក្នុងកិច្ចប្រជុំនេះជាមួយភាគីចិនក្នុងរយៈពេល ២ ឆ្នាំបន្តទៀតផងដែរ។ នាបច្ចុប្បន្នប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក៏ដូចជាជាដៃគូពាណិជ្ជកម្មធំទី ២ របស់ឡាវ។ ទុនវិនិយោគសរុបរបស់ចិននិងប្រទេសទាំង ៥ ដែលបានពោលខាងលើនេះមានចំនួនជាង ៤២ ពាន់លានដុល្លារអាមេរិក ដែលមានអត្រាកំណើនជាង ២០% ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ