កិច្ចប្រជុំកំពូលសហភាពអឺរ៉ុបបានពិភាក្សាអំពីបញ្ហាសំខាន់ៗជាច្រើន

(VOVWORLD) - នាថ្ងៃទី ១៧ តុលា) កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) បានបើកនៅទីក្រុង ប្រ៊ុចសែល ប្រទេសបែលហ្សិក។ 
ប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ (ថ្ងៃទី ១៧ និងទី ១៨ ខែតុលា) កិច្ចប្រជុំបានពិភាក្សាអំពីបញ្ហាសំខាន់ៗជាច្រើន ដូចជាជម្លោះនៅអ៊ុយក្រែន ស្ថានភាពនៅមជ្ឈិមបូព៌ា ក៏ដូចជាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ជនចំណាកស្រុក ការប្រែប្រួលអាកាសធាតុ និងជីវចម្រុះ។
អ៊ុយក្រែននឹងជាប្រធានបទសំខាន់នៃកិច្ចប្រជុំលើកនេះ។ ប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelensky គ្រោងនឹងបង្ហាញផែនការបញ្ចប់ជម្លោះរបស់ អ៊ុយក្រែន នៅចំពោះមុខមេដឹកនាំសហភាពអឺរ៉ុប។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel រំពឹងថា ប្រទេសជាសមាជិកនឹងរួមគ្នាដើម្បីស្វែងរកដំណោះស្រាយ រួមមួយ សំដៅកសាងផែនទីបង្ហាញផ្លូវសម្រាប់សន្តិភាព និងបន្តការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់អ៊ុយក្រែន។
កិច្ចប្រជុំក៏នឹងចំណាយពេលពិភាក្សាអំពីស្ថានភាពនៅមជ្ឈិមបូព៌ា ជាពិសេស បន្ទាប់ពីការវាយប្រហាររបស់ហាម៉ាសទៅលើប្រទេសអ៊ីស្រាអែលក្នុងខែតុលា ឆ្នាំ ២០២៣។ ក្រុមប្រឹក្សាអឺរ៉ុបនឹងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ផ្តល់អាទិភាព ដល់ការដោះស្រាយបញ្ហាចំណាប់ខ្មាំង និងអំពាវនាវឱ្យភាគីទាំងអស់គោរពច្បាប់អន្តរ ជាតិ។ លើសពីនេះ ក្រុមប្រឹក្សាអឺរ៉ុបនឹងបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ ខ្លួនចំពោះអង្គការសហប្រជាជាតិ និងអំពាវនាវឱ្យមានការការពារសុវត្ថិភាពបុគ្គលិក របស់អង្គការនេះ ក៏ដូចជាបុគ្គលិកមនុស្សធម៌ ក្នុងបរិបទដែលអ៊ីស្រាអែលនាពេលថ្មីៗ នេះមានការវាយប្រហារជាច្រើនទៅលើកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិនៅភាគខាងត្បូងប្រទេសលីបង់។ បញ្ហាសេដ្ឋកិច្ចក៏ជាចំណុចសំខាន់នៃកិច្ចប្រជុំលើកនេះ។
ថ្នាក់ដឹកនាំនឹងពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងប្រកួតប្រជែងប្រកបដោយមហិច្ឆតាដែលត្រូវបានកំណត់នៅក្នុងកិច្ចប្រជុំកំពូលកាលពីខែមេសា។ ប្រធានបទអន្តោប្រវេសន៍ក៏នឹងដើរតួនាទីគន្លឹះក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលលើកនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ