កិច្ចប្រជុំកំពូលសហភាពអឺរ៉ុបអំពាវនាវឱ្យបញ្ឈប់ការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា ដើម្បីជួយសម្រួលការទទួល​ជំនួយ​មនុស្សធម៌

(VOVWORLD) - នាថ្ងៃទី ២៦ តុលា នៅក្នុងថ្ងៃប្រជុំដំបូងនៃកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែល (បែលហ្សិក) មេដឹកនាំសហភាពអឺរ៉ុបបានអំពាវនាវឱ្យបញ្ឈប់ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស ដើម្បីនាំយកជំនួយមនុស្សធម៌ចូលក្នុងតំបន់ហ្គាហ្សា។
កិច្ចប្រជុំកំពូលសហភាពអឺរ៉ុបអំពាវនាវឱ្យបញ្ឈប់ការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា ដើម្បីជួយសម្រួលការទទួល​ជំនួយ​មនុស្សធម៌ - ảnh 1អគារដែលរងការបំផ្លិចបំផ្លាញបន្ទាប់ពីការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែល ទៅលើទីក្រុង Rafah ក្នុងតំបន់ហ្គាហ្សា ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៣។ រូបថត៖ THX/TTXVN

នៅក្នុងសេចក្តីប្រកាសមួយនៅឯសន្និសីទ មេដឹកនាំសហភាពអឺរ៉ុបបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពមនុស្សធម៌ដែលកំពុងធ្លាក់ចុះនៅតំបន់ហ្គាហ្សា។ សេចក្តីប្រកាសបានអំពាវនាវឱ្យមានការទទួលនិងផ្តល់ជំនួយមនុស្សធម៌ជាបន្តបន្ទាប់ ឆាប់រហ័ស ប្រកបដោយសុវត្ថិភាព និងគ្មានការរារាំង ទៅដល់អ្នកត្រូវការជំនួយ តាមគ្រប់វិធានការចាំបាច់ រួមទាំងច្រករបៀងមនុស្សធម៌ និងផ្អាកជម្លោះជាបណ្តោះអាសន្នសម្រាប់តម្រូវការមនុស្សធម៌។

នេះជាជំនួបដោយផ្ទាល់លើកដំបូងរបស់មេដឹកនាំសហភាពអឺរ៉ុបចាប់តាំងពីជម្លោះអ៊ីស្រាអែល-ហាម៉ាសបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា។ រហូតមកដល់ពេលនេះ ប្រតិកម្មរបស់ប្លុកនេះត្រឹមតែជាសេចក្តីថ្លែងការណ៍រួម ដែលបានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស។ សេចក្តីប្រកាសដែលទើបនឹងចេញផ្សាយនេះ គឺជាលើកទីមួយហើយ ដែលសហភាពអឺរ៉ុបបានស្នើឱ្យភាគីអ៊ីស្រាអែល បញ្ឈប់សកម្មភាពយោធានៅតំបន់ហ្គាហ្សា បើទោះបីនៅតែសង្កត់ធ្ងន់លើសិទ្ធិស្វ័យការពាររបស់អ៊ីស្រាអែលក៏ដោយ។

យោងតាមប្រធាន EC លោកស្រី Ursula von der Leyen បើទោះបីជាផលប៉ះពាល់នៃជម្លោះហ្គាហ្សាចំពោះEUនៅមានកម្រិតក៏ដោយ ប៉ុន្តេប្លុកនេះមានការព្រួយបារម្ភថា ការកើនឡើងនៃជម្លោះអាចបណ្តាលឱ្យមានបញ្ហាធ្ងន់ធ្ងរ ទាក់ទងនឹងការធ្វើចំណាកស្រុក និងសន្តិសុខរបស់អឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ