កិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក - EU ត្រូវបានរំពឹងថានឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
(VOVWORLD) - កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) - សហរដ្ឋអាមេរិកនាពេលខាងមុខ គ្រោងនឹងផ្ដោតសំខាន់លើវិស័យចំនួន ៤ ក្នុងនោះមានជំងឹរាតត្បាតកូវីដ ១៩ និងថាមពលបៃតង ព្រមទាំងគ្រោងនឹងក្លាយទៅជាបង្គោលសម្គាល់ថ្មីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។
រូបវថត៖ USEU.usmission.gov/VNA |
រដ្ឋលេខាធិការទទួលបន្ទុកបណ្ដាបញ្ហាអឺរ៉ុបរបស់ ព័រទុយហ្កាល់លោកស្រី Ana Paula Zacarias បានថ្លែងដូច្នេះ នៅសភាអឺរ៉ុប (EP) កាលពីថ្ងៃទី ៩ ខែមិថុនា។ បច្ចុប្បន្ន ព័រទុយហ្កាលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាអឺរ៉ុប (EC) ។
លោកស្រី Zacarias បានឲ្យដឹងថា EUមានគោលបំណងឯកភាពគ្នាជាមួយសហរដ្ឋអាមេរិកស្ដីពី របៀបវារៈប្រកបដោយមហិច្ឆតាក្នុងវិស័យសំខាន់ៗចំនួន ៤។ ទីមួយគឺការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ជំរុញការស្ដារឡើងវិញប្រកបដោយចីរភាពនៅលើពិភពលោកទាំងមូល។ ទីពីរគឺ ការពារភពផែនដី និងជំរុញកំណើនបៃតង។ ទីបីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងបច្ចេកវិទ្យា។ ទី ៤ កសាងពិភពលោកប្រជាធិបតេយ្យប្រកបដោយសន្តិភាព និងសន្តិសុខថែមទៀតផងដែរ។