កិច្ចប្រជុំកំពូលអាមេរិក-អាហ្វ្រិកនឹងប្រព្រឹត្តទៅនៅខែធ្នូ
(VOVWORLD) - កិច្ចប្រជុំនេះនឹងផ្តោតលើការសន្យាផ្នែកសេដ្ឋកិច្ចថ្មី ការជំរុញសន្តិភាព និង សន្តិសុខ និងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ដូចជាសន្តិសុខស្បៀង អាហារ និងការប្រែប្រួលអាកាសធាតុ។
កាលពីថ្ងៃទី ២០ ខែកក្កដា ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាស ថា កិច្ចប្រជុំកំពូលអាមេរិក-អាហ្វ្រិកនឹងប្រព្រឹត្តទៅនៅខែធ្នូ ខាងមុខ នៅទីក្រុង វ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមជាបន្ទាន់ ចាប់ពីសន្តិសុខស្បៀងអាហារ រហូតដល់ការប្រែប្រួលអាកាសធាតុ។
កិច្ចប្រជុំនេះនឹងផ្តោតលើការសន្យាផ្នែកសេដ្ឋកិច្ចថ្មី ការជំរុញសន្តិភាព និង សន្តិសុខ និងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ដូចជាសន្តិសុខស្បៀង អាហារ និងការប្រែប្រួលអាកាសធាតុ។ កិច្ចប្រជុំនេះគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ទី ១៥ ខែធ្នូ។ មេដឹកនាំ អាហ្វ្រិកប្រហែល ៥០រូប និងប្រធានាធិបតីអាមេរិកនឹងអញ្ជើញចូលរួមកិច្ចប្រជុំនេះ។ មន្ត្រីអាមេរិកម្នាក់បានឲ្យដឹងថា លោកប្រធានាធិបតី Joe Biden ជឿជាក់ថា កិច្ចសហ ប្រតិបត្តិការជាមួយមេដឹកនាំអាហ្វ្រិក អង្គការសង្គមស៊ីវិល និងវិស័យឯកជន នឹងជួយ ដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះ៕