កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទីពីរ: វៀតណាមបញ្ជាក់នូវឋានៈរបស់មហាអំណាចការទូតពិភពលោក
(VOVWORLD) - បន្ទាប់ពីកិច្ចប្រជុំកំពូលលើកទីពីរអាមេរិក-កូរ៉េខាងជើងនៅទីក្រុងហាណូយមក អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅកូរ៉េខាងត្បូងបានធ្វើបទសម្ភាសន៍ចំពោះសាស្ត្រាចារ្យ - បណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ លោក Lee Woong-Hyeon ប្រ ធានវិទ្យាស្ថានស្រាវជ្រាវអំពីភូមិសាស្ត្រនយោបាយ នៃមហា វិទ្យាល័យកូរ៉េខាងត្បូង អំពីលទ្ធផលនៃកិច្ចប្រជុំ យថាទស្សន៍នៃកិច្ចចរចាស្តីពីគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ នាពេលខាងមុខក៏ដូចជាការរៀបចំ និងឋានៈរបស់វៀតណាមបន្ទាប់ពីព្រឹត្តិការណ៍ដ៏ធំនេះ។
សាស្ត្រាចារ្យ - បណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ លោក Lee Woong-Hyeon ប្រធានវិទ្យាស្ថានស្រាវជ្រាវអំពីភូមិសាស្ត្រនយោបាយ នៃមហាវិទ្យាល័យកូរ៉េខាងត្បូង អញ្ជើញឆ្លើយសំភាសន៍អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម |
ទាក់ទងនឹងការរៀបចំរបស់វៀតណាម សាស្ត្រាចារ្យលោក Lee Woong-Hyeon បានវាយតម្លៃថា រដ្ឋាភិបាលវៀតណាមបានបង្ហាញពីសក្តានុពលដ៏អស្ចារ្យក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ។ មិនមានឧប្បត្តិហេតុណាមួយដែលប៉ះពាល់ដល់កិច្ចប្រជុំកំពូលនោះទេ។ ប្រជាជនវៀតណាមបានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅនិងរាក់ទាក់រួសរាយចំពោះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ មិនមានកំហុសការ ទូតឬពិធីការក្នុងអំឡុងរយៈពេលពីរថ្ងៃនៃព្រឹត្តិការណ៍នេះឡើយ។ ក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក វៀតណាមបានស្វាគមន៍ប្រធានាធិប តីអាមេរិកក្នុងបដិសណ្ឋារកិច្ចដ៏កក់ក្តៅបំផុត ដោយទុកអតីតសង្គ្រាមរវាងប្រទេសទាំងពីរមួយអន្លើ ដើម្បីឆ្ពោះទៅអនាគតភ្លឺស្វាង។ ហើយតាមរយៈកិច្ចប្រជុំកំពូលនេះ ពិភពលោកទាំងមូលនៅចងចាំថា ប្រទេសកូរ៉េខាងជើងនិងវៀតណាមនៅតែជាមិត្តនឹងគ្នា។ យោងតាមសាស្រ្តាចារ្យ Lee Woong-Hyeon ជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វៀតណាមបានបង្ហាញឲ្យពិភពលោកឲ្យឃើញនូវឋានៈរបស់មហាអំណាចមួយក្នុងវិស័យការទូតពិភពលោក។
ជាមួយបទពិសោធន៍នៃការរៀបចំប្រកបដោយជោគជ័យ កិច្ចប្រជុំកំពូលជាប្រវត្តិ សាស្ត្រនេះ លោក Lee Woong-Hyeon បានជឿជាក់ថា វៀតណាមបានក្លាយទៅជាមហាអំណាចការទូតដ៏មានឥទ្ធិពលមួយនៅលើពិភពលោក៕