កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង ២០១៩: មជ្ឈដ្ឋានជំនាញការរុស្ស៊ីបានសង្កត់ធ្ងន់លើឋានៈនិងតួនាទីសកម្មរបស់វៀតណាម

(VOVWORLD) -  កិច្ចប្រជុំកំពូលអាម៉េរិក - កូរ៉េខាងជើង ២០១៩ បានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយនោះ កំពុងក្លាយជាព្រឹត្តិការណ៍សំខាន់ៗ ទាក់ទាញការយកចិត្តទុក ដាក់យ៉ាងខ្លាំងពីសាធារណៈមតិអន្តរជាតិ។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាមប្រចាំនៅសហ ព័ន្ធរុស្ស៊ី ជំនាញការរុស្ស៊ីមួយចំនួនបានកោតសរសើរនូវតួនាទីរបស់វៀតណាមក្នុងការរៀបចំកិច្ចប្រជុំកំពូលសំខាន់បំផុតសម្រាប់សន្តិសុខក្នុងតំបន់មួយនេះ។

កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង ២០១៩: មជ្ឈដ្ឋានជំនាញការរុស្ស៊ីបានសង្កត់ធ្ងន់លើឋានៈនិងតួនាទីសកម្មរបស់វៀតណាម - ảnh 1 កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងដែលបានប្រារព្ធនៅទីក្រុងហាណូយ ទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរសាធារណៈមតិអន្តរជាតិ 

អ្នកអត្ថាធិប្យាយអន្តរជាតិ លោក Grigory Trofilmchuk ប្រធានក្រុមប្រឹក្សាអ្នកជំនាញនៃមូលនិធិស្រាវជ្រាវអាស៊ី - អឺរ៉ុប បានវាយតម្លៃខ្ពស់ចំពោះវិធីសាស្រ្តអភិក្រមស្រឡាញ់សន្តិភាពនិងតួនាទីសកម្មរបស់វៀតណាមក្នុងការរៀបចំកិច្ចប្រជុំកំពូល រវាងសហរដ្ឋ អាមេរិក - កូរ៉េខាងជើង លើកទី ២ នៅទីក្រុងហាណូយ។ លោក Trofilmchuk បានសង្កត់ធ្ងន់ថា: “ខ្ញុំនៅចាំបានថា កិច្ចប្រជុំកំពូលរុស្ស៊ី - អាម៉េរិកលើកទី ២ ក៏ត្រូវបានរៀបចំឡើងនៅទីក្រុង Da Nang នៃប្រទេសវៀតណាម ក្នុងក្របខ័ណ្ឌកិច្ចប្រជុំវេទិកា សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC)  លើក ទី ២៥។ យើងខ្ញុំសូម ស្វា គមន៍នូវវិធីសាស្រ្តពអភិក្រមហុភាគីនិងស្រឡាញ់សន្តិភាពរបស់វៀតណាម។ យើងខ្ញុំទន្ទឹងរង់ចាំលទ្ធផលច្បាស់លាស់នៃកិច្ចប្រជុំនេះ”។ អ្នកជំនាញ Trofilmchuk បានឲ្យដឹងថា ប្រទេសរុស្ស៊ីមានបំណងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចនិងនយោបាយជាមួយដៃគូអាស៊ី ក្នុងនោះមានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាអង្គ ការតំបន់មួយ ដែលវៀតណាមជាសមាជិកសកម្ម  ជាក្បាលម៉ាស៊ីនមួយផងដែរ។

 មុននេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ក៏បានអះអាងថា ការដែល វៀតណាមត្រូវបានជ្រើសរើសជាទីកន្លែងដើម្បីរៀបចំកិច្ចប្រជុំកំពូលអាម៉េរិក - កូរ៉េខាងជើង គឺដោយសារ បច្ចុប្បន្ននេះ វៀតណាមកំពុងអនុវត្តន៍គោលនយោបាយកិច្ចការបរទេសដោយមានទំនួលខុសត្រូវ ដែលជាប្រទេសបើកចំហសំរាប់កិច្ចសហប្រតិបត្តិការរបស់ភាគីទាំងអស់។ អ្នកការទូតរុស្ស៊ីរូបនេះ ក៏បានថ្លែងថា បរិយាកាសមិត្តភាពនៅ វៀតណាមគឺងាយស្រួលណាស់សម្រាប់កិច្ចចរចានយោបាយទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ