កិច្ចប្រជុំកំពូលអាមេរិក- EU បានដាក់ចេញចក្ខុវិស័យនិងភារកិច្ចនាពេលខាងមុខ
(VOVWORLD) - កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នាថ្ងៃទី២០ តុលា។ ចូលរួមសកិច្ចប្រជុំកំពូលអាមេរិក-សហភាពអឺរ៉ុប (EU) មានវត្តមានប្រធានាធិបតីអាមេរិក លោក Joe Biden ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី Urusula von de Leyen និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតនៃភាគីទាំងពីរ។
រូបភាព៖ EU |
សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំនេះរួមមាន ៣៤ ចំណុច ដោយលើកឡើងពីបញ្ហាក្តៅគគុកជាច្រើន ដែលកំពុងកើតមានឡើងនៅលើពិភពលោកនាបច្ចុប្បន្ន ចាប់ពីការការពារជនស៊ីវិលក្នុងជម្លោះនៅមជ្ឈឹមបូព៌ា ស្ថានភាពស្មុគស្មាញនៅអ៊ុយក្រែន រហូតដល់បញ្ហាសន្តិសុខ សុវត្ថិភាពនាវាចរណ៍ សេរីភាពក្នុងការធ្វើដំណើរនៅតំបន់សមុទ្រនៅប៉ាស៊ីហ្វិក។
កិច្ចប្រជុំបានបញ្ជាក់ពីការគាំទ្ររបស់អាមេរិក និងសហភាពអឺរ៉ុបចំពោះមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយបានសន្យាជំរុញកិច្ចសហប្រតិបត្តិការស្របតាមចក្ខុវិស័យរបស់អាស៊ានស្តីពីមហាសមុទ្រឥណ្ឌូ - ប៉ាស៊ីហ្វិក។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពគ្នានឹងធ្វើឱ្យលម្អិតថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យផលិតរថយន្តអគ្គិសនី និងអាគុយសម្រាប់រថយន្តអគ្គិសនី នៅក្នុងកិច្ចប្រជុំបន្ទាប់នាប៉ុន្មានសប្តាហ៍ទៀត។ អាមេរិកនិង EU ក៏បានអះអាងថា កំពុងខិតខំប្រឹងប្រែងជំរុញប្រព័ន្ធអេកូឡូស៊ីឌីជីថល តាមទិសដៅបើកចំហ សេរីភាព អាចធ្វើអន្តរកម្មគួរឲ្យទុកចិត្ត និងប្រកួតប្រជែង ទាញយកឧត្តមភាពនៃបញ្ញាសិប្បនិម្មិត (AI)៕