កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧៖ បង្កើតកម្លាំងចលករថ្មីសម្រាប់អាស៊ានលើកំណាត់ផ្លូវខាងមុខ

(VOVWORLD) - ថ្លែងនៅពិធីបិទ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងជាប្រធានអាស៊ានឆ្នាំ២០២០បានអះអាងថា កិច្ចប្រជុំទទួល បានជោគជ័យយ៉ាងល្អប្រសើរ បញ្ចប់អាណត្តិប្រធានអាស៊ានឆ្នាំ២០២០ របស់វៀតណាមជាមួយនឹងបញ្ហាប្រឈមជាច្រើន។ 

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧និងកិច្ចប្រជុំពាក់ព័ន្ធនានាបានបិទ បញ្ចប់នាថ្ងៃទី១៥ វិច្ឆិកា នៅទីក្រុងហាណូយ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧៖ បង្កើតកម្លាំងចលករថ្មីសម្រាប់អាស៊ានលើកំណាត់ផ្លូវខាងមុខ - ảnh 1 នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ថ្លែងនៅពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧។ (រូបថត៖ VGP)

ថ្លែងនៅពិធីបិទ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងជាប្រធានអាស៊ានឆ្នាំ២០២០បានអះអាងថា កិច្ចប្រជុំទទួល បានជោគជ័យយ៉ាងល្អប្រសើរ បញ្ចប់អាណត្តិប្រធានអាស៊ានឆ្នាំ២០២០ របស់វៀតណាមជាមួយនឹងបញ្ហាប្រឈមជាច្រើន។ លោកនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា នៅកិច្ចប្រជុំលើកនេះ ថ្នាក់ដឹកនាំអាស៊ានបានពិភាក្សា ដោយបានដាក់ចេញទិសដៅធំៗជាច្រើនសម្រាប់សហគមន៍អាស៊ាន។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

“យើងបានឯកភាពគ្នាលើខ្លឹមសារសំខាន់ជាច្រើន បង្កើតកម្លាំងចលករ ថ្មីសម្រាប់ទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូនានា បញ្ជាក់លើការប្ដេជ្ញាចិត្តដ៏ ខ្លាំងក្លាអំពីកិច្ចសហប្រតិបត្តិការពហុភាគី ព្រមទាំងចែករំលែកពីបញ្ហាតំបន់ និងអន្តរជាតិដែលកំពុងលេចឡើងផងដែរ។ យើងបានឯកភាពគ្នាថា ចាំបាច់ត្រូវបន្តថែរក្សានិងពង្រីកមជ្ឈភាពរបស់អាស៊ាន ជំរុញកិច្ចសន្ទនា កិច្ច សហប្រតិបត្តិការ រាំងស្កាត់ជម្លោះ កសាងទំនុកចិត្ត ស្ថាបនារចនាសម្ព័ន្ធ តំបន់ប្រកបដោយលក្ខណៈបើកចំហ តម្លាភាព បរិយាប័ន្ននិងផ្អែកលើច្បាប់”។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ព្រឹត្តិ ការណ៍ដ៏លេចធ្លោមួយនោះគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជា ដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងទំបន់ (RCEP) រវាងប្រទេសអាស៊ានទាំង១០ ជាមួយប្រទេសដៃគូចំនួន៥នោះ មិនត្រឹមតែមានសារសំខាន់ចំពោះអាស៊ាន ប៉ុណ្ណោះទេ ថែមទាំងចំពោះពាណិជ្ជកម្មសកលទៀតផង។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧៖ បង្កើតកម្លាំងចលករថ្មីសម្រាប់អាស៊ានលើកំណាត់ផ្លូវខាងមុខ - ảnh 2 ពិធីផ្ទេរតួនាទីជាប្រធានអាស៊ានជូនទៅប្រ៊ុយណេដារូសាឡឹម។ (រូបថត៖ VGP)

នៅពិធីផ្ទេរតួនាទីជាប្រធានអាស៊ានជូនទៅប្រ៊ុយណេដារូសាឡឹម ព្រះ មហាក្សត្រប្រ៊ុយណេបានវាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០របស់វៀតណាម ព្រមទាំងបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧និងកិច្ចប្រជុំពាក់ព័ន្ធនានាបានជំនះពុះពារលើឧបសគ្គទាំងខាងលំហនិងពេលវេលាដើម្បីនាំមកនូវប្រសិទ្ធភាពពិតប្រាកដផងដែរ។

ព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹមបានបញ្ជាក់ថា នឹងបន្តជំរុញភាព ស្អិតរមួតនិងសាមគ្គីភាពរបស់អាស៊ានក្នុងឆ្នាំ២០២១ នាំអាស៊ានជំនះពុះពារ លើការលំបាក បញ្ហាប្រឈម ដើម្បីប្រែក្លាយចក្ខុវិស័យសហគមន៍អាស៊ាន ក្លាយទៅជាការពិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ