កិច្ចប្រជុំកំពូលអាស៊ាន - កូរ៉េខាងត្បូង៖ ជាវេទិកាលើកតម្កើង​ភាពជាអ្នកដឹក​នាំ​ជាស្ត្រីនៅកូរ៉េខាងត្បូង

(VOVWORLD) -លោកស្រី Nguyen Phuong Y តំណាងរបស់វៀតណាម និងជាប្រធានការិយាល័យ Marketing របស់ក្រុមហ៊ុន FPT ប្រចាំនៅកូរ៉េខាងត្បូងបានឲ្យដឹងថា FPT មានបុគ្គលិកជាស្ត្រីចំនួន ជាង ៤០ ភាគរយ។
កិច្ចប្រជុំកំពូលអាស៊ាន - កូរ៉េខាងត្បូង៖ ជាវេទិកាលើកតម្កើង​ភាពជាអ្នកដឹក​នាំ​ជាស្ត្រីនៅកូរ៉េខាងត្បូង - ảnh 1 កិច្ចប្រជុំកំពូលអាស៊ាន - កូរ៉េខាងត្បូង៖ ជាវេទិកាលើកតម្កើងភាពជាអ្នកដឹកនាំជាស្ត្រីនៅកូរ៉េខាងត្បូង (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា កាសែត សេដ្ឋកិច្ច Aju បានរួមសហការជាមួយវិទ្យាស្ថានសិក្សាស្រាវជ្រាវសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកល (GEFRI) បានរៀបចំ“ វេទិកាភាពជាអ្នកដឹកនាំជាស្ត្រីសកលឆ្នាំ ២០១៩” លើកដំបូងនៅ ទីក្រុងសេអ៊ូល សំដៅលើកតម្កើងតួនាទីរបស់ស្ត្រីក្នុងសកម្មភាព សង្គមនិងសេដ្ឋកិច្ចនាបច្ចុប្បន្ន។ វេទិកានេះបានរួមចំណែកជំរុញខ្លាំងដល់សកម្មភាពនយោបាយ និងការផ្លាស់ប្តូរវប្បធម៌នៅអាស៊ី។

អញ្ជើញថ្លែងនៅទីនេះ លោកស្រី Nguyen Phuong Y តំណាងរបស់វៀតណាម និងជាប្រធានការិយាល័យ Marketing របស់ក្រុមហ៊ុន FPT ប្រចាំនៅកូរ៉េខាងត្បូងបានឲ្យដឹងថា FPT មានបុគ្គលិកជាស្ត្រីចំនួន ជាង ៤០ ភាគរយ។

យោងតាមធនាគារពិភពលោក (WB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)ថា អត្រានៃការចូលរួមក្នុងសកម្មភាពសង្គមរបស់ស្ត្រីវៀតណាមគឺ ៧៣% ហើយស្ត្រីវៀតណាមបានចូលរួមចំណែកជាង ៤០% នៃផលិតផលក្នុងស្រុកសរុប (GDP)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ