កិច្ចប្រជុំកំពូលអាស៊ាន ៣៥៖ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញទទួលជួបទីប្រឹក្សាសន្តិសុខជាតិអាមេរិក
(VOVWORLD) - នាព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក Robert O Brien បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក និងជាប្រធានគណៈប្រតិភូអាមេរិកចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងកិច្ចប្រជុំជាន់ខ្ពស់អាស៊ាន - អាមេរិក។
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញទទួលជួបទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O Brien (រូបថត៖ TTXVN) |
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការវិវឌ្ឍន៍ជាវិជ្ជមាននៃទំនាក់ទំនងវៀតណាម - អាមេរិកក្នុងរយៈពេលកន្លងមក ហើយបានឯកភាពសហការគ្នាដើម្បីអនុវត្តនូវវិធានការណ៍នានា សំដៅជរុញទំនាក់ទំនងទ្វេភាគីថែមទៀតនៅឆ្នាំ ២០២០ នៅពេលដែល ប្រទេសទាំងពីររំលឹកខួបលើកទី ២៥ នៃការធ្វើឱ្យប្រក្រតីនៃទំនាក់ទំនងវៀតណាម - អាមេរិក ព្រមទាំងការដែល វៀតណាមធ្វើជាប្រធានអាស៊ានឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។
លោក Pham Binh Minh បានស្នើថាភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ក្នុងឆ្នាំខាងមុខនេះ ព្រមទាំងបន្តជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើនថែមទៀត ដោយឈរលើមូលដ្ឋានផលប្រយោជន៍ទៅវិញទៅមកផងដែរ៕