កិច្ចប្រជុំកំពូល គំនិតផ្តួចផ្តើមបៃតងមជ្ឈិមបូព៌ា បានបើកនៅអេហ្ស៊ីប
(VOVWORLD) - នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman និងប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah El-Sisi បានអញ្ជើញធ្វើជាសហប្រធានពិធីបើកកិច្ចប្រជុំកំពូលលើកទីពីរ នៃគំនិតផ្តួចផ្តើមបៃតងមជ្ឈិមបូព៌ា (MGI) នៅថ្ងៃទី ៧ ខែវិច្ឆិកានៅប្រទេសអេហ្ស៊ីប។
សន្និសីទ MGI ត្រូវបានរៀបចំឡើងស្របពេលជាមួយសន្និសីទលើកទី ២៧ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) ដែលបានប្រព្រឹត្តទៅនៅទីក្រុងSharm El Sheikh ប្រទេសអេហ្ស៊ីប។
កិច្ចប្រជុំកំពូល MGI លើកដំបូង ត្រូវបានរៀបចំឡើងនៅក្នុងខែតុលា ឆ្នាំ ២០២១ នៅទីក្រុង Riyadh (អារ៉ាប៊ីសាអូឌីត) ក្រោមអធិបតីភាពរបស់ព្រះអង្គម្ចាស់ bin Salman បានបង្កើតលក្ខណ្ឌសម្រាប់វេទិកាដំបូងគេក្នុងតំន់ទាក់ទងនឹងសកម្មភាពអាកាសធាតុ ដោយមានការចូលរួមពីមេដឹកនាំមកពីប្រទេសចំនួនជាង ២០ បានឯកភាពសម្របសម្រួលជាមួយគ្នាដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ គំនិតផ្តួចផ្តើមរបស់ MGI រួមមានការដាំដើមឈើចំនួន ៥០ ពាន់លានដើមនៅទូទាំងតំបន់ទាំងមូល ដោយស្ដារឡើងវិញនូវផ្ទៃដីខូចគុណភាពប្រមាណ ២០០ លានហិកតា៕