កិច្ចប្រជុំកំពូល APEC ២០១៨៖ ថ្នាក់ដឹកនាំផ្ដោតលើកិច្ចពិភាក្សាអំពីពាណិជ្ជកម្មសេរី
(VOVWORLD) -កិច្ចប្រជុំកំពូល APEC នឹងផ្ដោតលើបញ្ហាដែលថា តើថ្នាក់ដឹកនាំអាចស្វែងឲ្យឃើញនូវគោលជំហររួមក្នុងការប្រយុទ្ធប្រឆាំងគោលនយោយបាគាំពារដែរឬទេ។
ថ្នាក់ដឹកនាំ APEC (Thống Nhất/TTXVN) |
|
នាថ្ងៃទី ១៨ ខែវិច្ឆិកា ថ្នាក់ដឹកនាំ ចំនួន ២១ រូប នៃខឿនសេដ្ឋកិច្ចវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី- ប៉ាស៊ីហ្វិក (APEC) បានចាប់ផ្តើម ពិភាក្សាការងារនៅរដ្ឋធានី Port Moresby ប្រទេសប៉ាពួញូហ្គីណេស្តីពីវិធីជំរុញពាណិជ្ជកម្មសេរី និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ ក្នុងបរិបទដែលភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិនកំពុងកើនឡើង។
កិច្ចប្រជុំកំពូល APEC នឹងផ្ដោតលើបញ្ហាដែលថា តើថ្នាក់ដឹកនាំអាចស្វែងឲ្យឃើញនូវគោលជំហររួមក្នុងការប្រយុទ្ធប្រឆាំងគោលនយោយបាគាំពារដែរឬទេ។ យោងតាមសេចក្ដីព្រាងនៃសេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា ខឿនសេដ្ឋកិច្ចជាសមាជិកនានាបានឆ្ពោះទៅការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងលទ្ធិគាំពារនិយមក្រោមគ្រប់រូបភាព ក៏ដូចជារាល់វិធានការ រារាំងពាណិជ្ជកម្មផងដែរ។ លើសពីនេះទៅទៀត ថ្នាក់ដឹកនាំ APEC គ្រោងនឹងបន្តការពិភាក្សាគ្នាស្ដីពីការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ី - ប៉ាស៊ីហ្វិក ដែលជាតំបន់មានចំនួនប្រជាជនស្រូបយក ៤០% នៃចំនួនប្រជាជននៅលើពិភពលោក ហើយស្រូបយក៥០% នៃបរិមាណពាណិជ្ជកម្មសកលលោកផងដែរ៕