កិច្ចប្រជុំកំពូល EU កែសម្រួលយុទ្ធសាស្ត្ររួម ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺរាតត្បាត​កូវីដ ១៩

(VOVWORLD) - ថ្នាក់ដឹកនាំអឺរ៉ុបបានចាប់ផ្តើមពិភាក្សាគ្នានៅរសៀលថ្ងៃទី ២៥ ខែកុម្ភះ ដោយមានសម័យប្រជុំមួយសំរាប់ការសម្របសម្រួលជំងឺរាតត្បាតកូវីដ ១៩ ។
កិច្ចប្រជុំកំពូល EU កែសម្រួលយុទ្ធសាស្ត្ររួម ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺរាតត្បាត​កូវីដ ១៩ - ảnh 1កិច្ចប្រជុំកំពូល EU (រូបថត៖ AP)

នៅថ្ងៃទី ២៥ ខែកុម្ភៈ កិច្ចប្រជុំកំពូលវិសាមញ្ញរបស់ថ្នាក់ដឹកនាំសហភាពអ៊ឺរ៉ុប (EU) ត្រូវបានបើកជាផ្លូវការ ក្នុងនោះ ប្រទេសចំនួន ២៧ នឹងពិភាក្សាគ្នាអំពីវិធីអភិក្រមរួមដែលត្រូវបានអនុវត្តន៍ នៅចំពោះមុខជំងឺកូវីដ ១៩ បំប្លែងថ្មី។ នេះគឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំអឺរ៉ុប ដោះស្រាយយុទ្ធសាស្ត្រវ៉ាក់សាំងរបស់ប្លុក កាត់បន្ថយការធ្វើដំណើរដោយសេរីរបស់ប្រជាជន ការចរាចរទំនិញនិងសេវាកម្ម។

ថ្នាក់ដឹកនាំអឺរ៉ុបបានចាប់ផ្តើមពិភាក្សាគ្នានៅរសៀលថ្ងៃទី ២៥ ខែកុម្ភះ ដោយមានសម័យប្រជុំមួយសំរាប់ការសម្របសម្រួលជំងឺរាតត្បាតកូវីដ ១៩ ។ ថ្ងៃធ្វើការបន្ត នឹងត្រូវបានផ្តោតទៅលើបញ្ហាសន្តិសុខនិងការពារជាតិ។ វែបសាយព័ត៌មានអឺរ៉ុប Euronews បានឲ្យដឹងថា ក្នុងរបៀបវារៈ “ បញ្ហាសំខាន់បំផុតគឺ ធ្វើយ៉ាងដូចម៉្ដេច ដើម្បីបញ្ចប់ជំងឺរាតត្បាត ហើយវិលត្រឡប់មកជីវភាពរស់នៅប្រក្រតីវិញ” ។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានឲ្យដឹងថា អាទិភាពគឺការពន្លឿនចាក់វ៉ាក់សាំងនៅទូទាំង EU ក្នុងនោះផ្តោតសំខាន់លើដំណើរការផ្តល់អាជ្ញាប័ណ្ណ ក៏ដូចជាការផលិតនិងចែកចាយវ៉ាក់សាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ