កិច្ចប្រជុំកំពូល G-២០ ប្រព្រឹត្តទៅតាមវីដេអូ
(VOVWORLD) - នៅក្នុងសេចក្តីប្រកាសមួយ នាថ្ងៃទី ២៨ ខែកញ្ញា រដ្ឋាភិបាល អារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រធានក្រុមប្រទេស G-20 បានឲ្យដឹងថា កិច្ចប្រជុំកំពូល G-20 នឹងប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែវិច្ឆិកា និងដឹកនាំដោយ ព្រះមហាត្សត្រ Salman bin Abdulaziz Al Saud។
ព្រះមហាត្សត្រ Salman bin Abdulaziz Al Saud |
សេចក្តីប្រកាសបានបញ្ជាក់ថាអារ៉ាប៊ី សាអ៊ូឌីតក្នុងនាមជាប្រធាន G-20 នៅឆ្នាំនេះ នឹង “បន្តជោគជ័យនៃកិច្ចប្រជុំកំពូល G-20 ដែលបានធ្វើឡើងតាមវីដេអូក្នុងខែមីនា និងផ្អែកលើលទ្ធផលជាច្រើនទៀតនៃកិច្ចប្រជុំជាង១០០ទៀត តាមវីដេអូ ថ្នាក់ជំនាញការនិងរដ្ឋមន្ត្រី”។ យោងតាមសេចក្តីប្រកាសនេះ ក្រោមមូលបទ “ការអនុវត្តជាក់ស្តែងរាល់កាលានុវត្ត ន៍ភាពនៃសតវត្សរ៍ទី ២១ សម្រាប់អ្នកទាំងអស់គ្នា” របៀបវារៈនៃកិច្ចប្រជុំកំពូលនាពេលខាងមុខនឹងផ្តោតលើការការពារប្រជាជននិងការស្តារកំណើនឡើងវិញ ដើម្បីដោះស្រាយការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ និងចាក់គ្រឹះសម្រាប់អនាគតឲ្យកាន់តែល្អប្រសើរជាង៕