កិច្ចប្រជុំកំពូល G20 - ប្រធានាធិបតីអាមេរិក ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្ត្រជាមួយចិន
(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី ២៩ ខែមិថុនាបានមានប្រសាសន៍ថា ទីក្រុងវ៉ាស៊ីនតោនបានបើកចំហរអំពីលទ្ធភាពនៃការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជា "ប្រវត្តិសាស្ត្រ" ជាមួយចិន ខណៈ ពេលដែលប្រធានរដ្ឋចិនលោក ស៊ីជីនពីង បានអំពាវនាវឱ្យមាន«កិច្ចសហប្រតិបត្តិការនិងធ្វើកិច្ចសន្ទនា»ផងដែរ។
ប្រធានាធិបតីអាមេរិកត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្ត្រជាមួយចិន |
ថ្លែងក្នុងជំនួបពិភាក្សាទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅទីក្រុង Osaka ប្រទេសជប៉ុន លោក Trump បានឲ្យដឹងថា "ប្រសិនបើយើងអាចទទួលបានកិច្ចព្រមព្រៀងមួយប្រកបដោយសមភាព នោះនឹងក្លាយទៅជាកិច្ចព្រមព្រៀង ប្រវត្តិសាស្ត្រមួយ ហើយយើងខ្ញុំបើកចំហទាំងស្រុងចំពោះកិច្ចព្រមព្រៀងនេះ»។ ទន្ទឹមនឹងនេះដែរ លោក ស៊ីជីនពីង បានលើកឡើងថាទំនាក់ទំនងការទូតរយៈពេល ៤០ ឆ្នាំរវាងអាមេរិកនិងចិនបានបង្ហាញយ៉ាងច្បាស់លាស់ថា កិច្ចសហប្រតិបត្តិការនិងការធ្វើកិច្ចសន្ទនាគឺល្អប្រសើរជាងការប្រឈមមុខដាក់គ្នាផងដែរ។ លោក ស៊ីជីនពីងបានសង្កត់ធ្ងន់ថាភាពជាក់ស្តែងជាមូលដ្ឋានគឺមិនផ្លាស់ប្តូរទោះបីជាមានការផ្លាស់ប្តូរជាច្រើនក្នុងសភាពការណ៍អន្តរជាតិ ដែលក្នុងនោះអាមេរិកនិងចិនសុទ្ធសឹងតែទទួលបានផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការនិងរងការខូចខាតប្រសិនបើត្រូវប្រឈមមុខដាក់នឹងគ្នា។ គួរបញ្ជាក់ថានេះគឺជាជំនួបពិភាក្សាដោយផ្ទាល់ដំបូងរវាងថ្នាក់ដឹកនាំនៃប្រទេសមានខឿនសេដ្ឋកិច្ចធំបំផុតទាំង២នៅលើពិភពលោក បន្ទាប់ពីកិច្ចប្រជុំកំពូល G20 កាលពីខែធ្នូឆ្នាំ២០១៨ កន្លងទៅ៕