កិច្ចប្រជុំកំពូល MRC នឹងប្រព្រឹត្តទៅនៅប្រទេសឡាវនៅដើមខែមេសាខាងមុខ

(VOVWORLD) - កិច្ចប្រជុំនេះមានការចូលរួមពីប្រមុខរដ្ឋាភិបាលនៃប្រទេស សមាជិកចំនួន ៤ រួមមានប្រទេសថៃ ឡាវ កម្ពុជា និងវៀតណាម និងមេដឹកនាំ នយោបាយមកពីដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ ដើម្បីវាយតម្លៃពីកិច្ចសហប្រតិបត្តិការ មេគង្គ ក៏ដូចជាដាក់ចេញទិសដៅយុទ្ធសាស្ត្រផងដែរ។

ប្រទេសឡាវនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គអន្តរជាតិ (MRC) និងសន្និសីទអន្តរជាតិ MRC លើកទី ៤ នៅរដ្ឋធានីវៀងចន្ទន៍ ចាប់ពីថ្ងៃទី២ ដល់ទី៥ ខែមេសា។ កិច្ចប្រជុំនេះមានការចូលរួមពីប្រមុខរដ្ឋាភិបាលនៃប្រទេស សមាជិកចំនួន ៤ រួមមានប្រទេសថៃ ឡាវ កម្ពុជា និងវៀតណាម និងមេដឹកនាំ នយោបាយមកពីដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ ដើម្បីវាយតម្លៃពីកិច្ចសហប្រតិបត្តិការ មេគង្គ ក៏ដូចជាដាក់ចេញទិសដៅយុទ្ធសាស្ត្រផងដែរ។
ទន្ទឹមនឹងកិច្ចប្រជុំកំពូល MRC នឹងមានសន្និសីទអន្តរជាតិ MRC ដែលទាក់ទាញ ការចូលរួមពីអ្នកជំនាញក្នុងតំបន់ និងពិភពលោកក្នុងវិស័យជាច្រើនដូចជា ប្រភពទឹក និងធនធានពាក់ព័ន្ធ ថាមពល ស្បៀងអាហារ គមនាគមន៍ ដើម្បីពិភាក្សាអំពីព័ត៌មាន ថ្មីបំផុត ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតបំផុតដែលទាក់ទងនឹងទន្លេមេគង្គ និងអាងទន្លេផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ