កិច្ចប្រជុំក្រៅផ្លូវការរបស់ក្រុមសមាជិកសភាវ័យក្មេង AIPA

(VOVWORLD) - ក្រុមសមាជិកសភាវ័យក្មេងបានគាំទ្រចំពោះការដែល កិច្ចប្រជុំក្រៅផ្លូវការ របស់ក្រុមសមាជិកសភាវ័យក្មេង AIPA នឹងក្លាយទៅជាសកម្មភាពផ្លូវការក្នុងក្របខ័ណ្ឌ AIPA។
កិច្ចប្រជុំក្រៅផ្លូវការរបស់ក្រុមសមាជិកសភាវ័យក្មេង AIPA - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)

នៅក្នុងក្របខ័ណ្ឌនៃ មហា សន្និបាត អន្តរសភានោះ កិច្ចប្រជុំក្រៅផ្លូវការ របស់ក្រុមសមាជិកសភាវ័យក្មេង AIPA បានប្រព្រឹត្តិទៅនារសៀលថ្ងៃទី ៨ ខែកញ្ញា។ អញ្ជើញវាយតម្លៃអំពីតួនាទីរបស់ក្រុមសមាជិក សភាវ័យក្មេងនោះ លោកស្រី Tong Thi Phong អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបញ្ជាក់ថា៖ “តំណាងឱ្យយុវជនជិត ២២០ នាក់ ដែលស្មើនឹងមួយភាគបីនៃចំនួនប្រជាជនអាស៊ាននោះ ក្រុមសមាជិកសភាវ័យក្មេងគឺជាបញ្ញាវ័ន្តវ័យក្មេងដែលពោរពេញទៅដោយកម្លាំងណាស់ ព្រមទាំងដើរតួនាទីដ៏សំខាន់ក្នុងការបង្ហាញនូវឆន្ទៈគំនិតផ្ដួចផ្ដើមរបស់សមាជិកសភាវ័យក្មេង ក៏ដូចជាចូលរួមចំណែកយ៉ាងសកម្មដល់សកម្មភាពរបស់ AIPA ផងដែរ”។

នៅក្នុងកិច្ចប្រជុំនេះ ក្រុមសមាជិកសភាវ័យក្មេងបានគាំទ្រចំពោះការដែល កិច្ចប្រជុំក្រៅផ្លូវការ របស់ក្រុមសមាជិកសភាវ័យក្មេង AIPA នឹងក្លាយទៅជាសកម្មភាពផ្លូវការក្នុងក្របខ័ណ្ឌ AIPA ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ