កិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩
(VOVWORLD) - ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ប្រធាន គណៈកម្មាធិការជាតិដឹកនាំការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ បានញុំអំពាវនាវដល់ សហគមន៍ទាំងមូលអនុវត្តន៍វិធានការណ៍ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រដោយប្រសិទ្ធភាព ពោលគឺកាត់បន្ថយការធ្វើដំណើរ រក្សាគម្លាត ជាពិសេសគឺត្រូវពាក់ម៉ាស់ និងលាងដៃជាប្រចាំ។
ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam (រូបថត៖ VGP) |
នាព្រឹកថ្ងៃទី ១៤ ខែសីហា នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅ កិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។ អង្គប្រជុំបានវាយតម្លៃថា ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅតែឆ្លងរាល ដាលក្នុងរយៈពេលវែងនៅតាមខេត្ត ក្រុងនានា។ អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ប្រធាន គណៈកម្មាធិការជាតិដឹកនាំការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ បានលើកឡើងថា៖ “ខ្ញុំអំពាវនាវដល់សហគមន៍ទាំងមូលអនុ វត្តន៍វិធានការណ៍ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រដោយប្រសិទ្ធភាព ពោលគឺកាត់បន្ថយការធ្វើដំណើរ រក្សាគម្លាត ជាពិសេសគឺត្រូវពាក់ម៉ាស់ និងលាងដៃជាប្រចាំ។ អង្គការមហាជន ប្រព័ន្ធ ផ្សព្វផ្សាយ និងខេត្តក្រុងនានាត្រូវអំពាវនាវប្រជាជនអនុវត្តន៍ វិធានការ ទាំងនេះផងដែរ”៕