កិច្ចប្រជុំគណៈរដ្ឋមន្រ្តីរួមវៀតណាម-ថៃលើកទី២

កិច្ចប្រជុំគណៈរដ្ឋមន្រ្តីរួមវៀតណាម-ថៃលើកទី២ - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ Internet)

(VOVworld)-កិច្ចប្រជុំគណៈរដ្ឋមន្រ្តីរួមវៀតណាម-ថៃលើកទី២បានប្រព្រឹត្តទៅ នា
ព្រឹកថ្ងៃទី ២៧តុលានៅទីក្រុងហាណូយ។ នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan
Dung និងនាយករដ្ឋមន្រ្តីថៃ Yingluck Shinawatraធ្វើជាសហអធិបតី។ថ្លែងមតិក្នុង
ពិធីបើក នាយករដ្ឋមន្រ្តី Nguyen Tan Dung បានលើកច្បាស់ការអភិវឌ្ឍន៌និង
សមិទ្ធិនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងទៅបានបង្កសន្ទុះខ្លាំងក្លាបើក
ចេញឱកាសជម្រុញទំនាក់ទំនងសហប្រត្តិបត្តិការរវាង ប្រទេសទាំងពីរឡើងកំពស់
ថ្មី។ នាយករដ្ឋមន្រ្តី Nguyen Tan Dung សង្កត់ ធ្ងន់ថា៖

        “ក្នុងកិច្ចប្រជុំដ៏សែនសំខាន់នេះយើងត្រូវប្រមូលផ្តុំពិភាគ្សានិងដាក់ចេញ
រាល់វិធានការ និងរបៀបធ្វើជាក់ស្តែងប្រកបដោយប្រសិទ្ធភាពដើម្បីជម្រុញ ទំនាក់ទំនងនៃប្រទេសទាំងពី អភិវឌ្ឍន៌ជាងទៀតលើគ្រប់វិស័យ។ ខ្ញុំជឿជាក់
ថាជាមួយស្នារតីនេះ កិច្ចប្រជុំរបស់យើងនឹងទទួលបានផ្លែផ្កាល្អ គូសសញ្ញា សំខាន់ថ្មីរឹតបន្ទឹងទំនាក់ទំនងសហប្រត្តិបត្តិការលើគ្រប់វិស័យដែលប្រទេស
ទាំងពីមានស្រាប់ និងឆ្ពោះទៅការលើកកំពស់ទំនាក់ទំនងវៀតណាម-ថៃ
ឡើងកម្រិតដៃគូយុទ្ធសាស្រ្ត”។

        នាយករដ្ឋមន្រ្តីថៃ Yingluck Shinawatraអះអាងថា ទំនាក់ទនងវៀត​ណាម
និងថៃមានការអភិវឌ្ឍន៌គួឲ្យគត់សម្គាល់។ នាយករដ្ឋមន្រ្តីថៃក៏សង្ឃឹម ថា​កិច្ចប្រជុំ
នេះ​និងនាំមកការអភិវឌ្ឍន៌ជាងទៀត រាល់កម្មវិធីជាក់ស្តែងលើវិស័យជាច្រើនក្នុង
រយៈពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ