កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM) លើកទី២៦ចេញសេចក្ដីថ្លែងការណ៍រួម
(VOVWORLD) - នារសៀលថ្ងៃទី១១មីនា នៅទីក្រុងដាណាំង ភាគកណ្ដាលវៀតណាម កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM) លើកទី២៦បានចេញ សេចក្ដីថ្លែងការណ៍រួមស្ដីពីការបង្កើនលទ្ធភាពស្ដារសេដ្ឋកិច្ចឡើងវិញរបស់អាស៊ានដើម្បីទប់ទល់នឹងជំងឺ Covid-19។
តាមនោះ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំងអស់បានសម្ដែងការព្រួយបារម្ភ យ៉ាងជ្រាលជ្រៅចំពោះការរីករាលដាលនៃជំងឺ Covid-19 ដែលកំពុងប៉ះ ពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនក៏ដូចជាសេដ្ឋកិច្ចសកលផងដែរ។ សេចក្ដីថ្លែងការណ៍រួមបានបង្ហាញការយល់ចិត្តចំពោះប្រទេសអាស៊ាននិងក្រៅពីអាស៊ានទាំងអស់ដែលកំពុងរងផលប៉ះពាល់ដោយជំងឺនេះ ព្រមទាំង រំលឹកឡើងវិញនូវសេចក្ដីថ្លែងការណ៍របស់ប្រទេសជាប្រធានអាស៊ានស្ដីពី អាស៊ានមួយដែលបន្សាំដោយម្ចាស់ការនឹងការផ្ទុះនៃជំងឺ Covid-19 ក្នុងនោះសង្កត់ធ្ងន់ទៅលើសារសំខាន់នៃសាមគ្គីភាពក្នុងអាស៊ាន ស្មារតី តភ្ជាប់គ្នានិងបន្សាំដោយម្ចាស់ការរបស់សហគមន៍អាស៊ានក្នុងការប្រឈម មុខនឹងការផ្ទុះឡើងនៃជំងឺ Covid-19 ក៏ដូចជាការសាកល្បងប្រហាក់ ប្រហែលគ្នាផងដែរ។
សេចក្ដីថ្លែងការណ៍រួមក៏បានយល់ស្របអនុវត្តសកម្មភាពដ៏សមស្របដើម្បីបន្ធូរបន្ថយផលប៉ះពាល់ទៅលើវិស័យសេដ្ឋកិច្ចដែលបង្កឡើងដោយ ជំងឺ Covid-19 ដូចជា៖ សន្យាបន្តរក្សាការបើកទ្វារពាណិជ្ជ កម្មនិងវិនិយោគ ក្នុងអាស៊ាន បង្កើនការចែករំលែកព័ត៌មានក្នុងតំបន់ និងសហការគ្នាដើម្បី ទប់ទល់នឹងការសាកល្បងផ្នែកសេដ្ឋកិច្ចបង្កឡើងដោយ Covid-19 សហការ ជាមួយសហគ្រាស សមាគមន៍នានាដើម្បីពង្រឹងរូបភាពអាស៊ីអាគ្នេយ៍ជា មជ្ឈមណ្ឌលពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ក្នុងតំបន់ ជាដើម។
សេចក្ដីថ្លែងការណ៍រួមពោលខាងលើក៏បានបញ្ចប់សកម្មភាពក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៦។ តាមផែនការ កិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៦និងកិច្ចប្រជុំពាក់ព័ន្ធនានានឹងត្រូវបានរៀបចំឡើងនៅទីក្រុងដាណាំងចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៩មេសាខាងមុខ៕