កិច្ចប្រជុំជាន់ខ្ពស់នៃប្រទេសទាំងបី ចិន - ជប៉ុន - កូរ៉េ
(VOVWORLD) - នាសប្តាហ៍ខាងមុខ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នឹងបំពេញ ទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូ (ប្រទេសជប៉ុន) ដើម្បីចូលរួមកិច្ចប្រជុំត្រីភាគីជា មួយថ្នាក់ដឹកនាំជប៉ុន និង ចិន។
កិច្ចប្រជុំជាន់ខ្ពស់នៃប្រទេសទាំងបី ចិន - ជប៉ុន - កូរ៉េ |
ក្នុងសេចក្តីជូនដំណឹងនាថ្ងៃទី១ ខែឧសភា វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសថា លោក Moon Jae-in នឹងអញ្ជើញ ជួបពិភាក្សាជាមួយ នាយករដ្ឋមន្ត្រី ជប៉ុនលោក Shinzo Abe និង នាយករដ្ឋមន្ត្រីចិន លោក លីខឺឈាំង នៅថ្ងៃទី ៩ ខែឧសភា ខាងមុខ។ ដោយមានការគ្រោងទុកថា ថ្នាក់ដឹកនាំកូរ៉េខាងត្បូងនេះនឹង ធ្វើការប្រកាសដោយសង្ខេបអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េដែលទើបបានប្រព្រឹត្តទៅកាលពី ថ្ងៃទី ២៧ ខែមេសា កន្លងទៅ ព្រមទាំងនឹងផ្តល់ខ្លឹមសារ នៃការពិគ្រោះយោបល់ស្តីពីរវិធីមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងបីក្នុងដំណើរការរំលាយ អាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើងនិង បង្កើតខឿន សន្តិភាពមួយផងដែរ។
គួរបញ្ចាក់ថា នេះគឺជាដំណើរបំពេញទស្សនកិច្ចលើកដំបូងទៅកាន់ជប៉ុនរបស់លោក Moon Jae-in ចាប់តាំងពីលោកកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងកាលពី ឆ្នាំមុនមក៕