កិច្ចប្រជុំតំណាងសមាជិកសភាជំនាញឯកទេសពិភាក្សាស្ដីអំពីគម្រោងច្បាប់ជួយជ្រោមជ្រែងសហគ្រាសធុនតូច និងមធ្យម

កិច្ចប្រជុំតំណាងសមាជិកសភាជំនាញឯកទេសពិភាក្សាស្ដីអំពីគម្រោងច្បាប់ជួយជ្រោមជ្រែងសហគ្រាសធុនតូច និងមធ្យម - ảnh 1
កិច្ចប្រជុំតំណាងសមាជិកសភាជំនាញឯកទេស (Phương Hoa - TTXVN)

(VOV)_នៅកិច្ចប្រជុំនាថ្ងៃទី ៥ មេសា អង្គប្រជុំ​បាន​ឯកភាពជាសារវ័ន្ត​ចំពោះ​វិសាលភាព
ធ្វើវិសោធនកម្មចំពោះគម្រោងច្បាប់​ ហើយបានឯកភាពថា​ច្បាប់​ស្ដី​អំពី​ការជួយជ្រោម
ជ្រែងសហគ្រាសធុនតូច និងមធ្យមជាច្បាប់រួម ប៉ុន្តែត្រូវ​មាន​ចំណុច​ជាក់ស្ដែងមួយចំនួន
សម្រាប់សហគ្រាសធុនតូច និងមធ្យម​មាន​ការ​អភិវឌ្ឍន៍​។ អង្គប្រជុំមានទស្សនៈរួមគឺត្រូវ
ធ្វើវិសោធនកម្មច្បាប់ដូចជា ច្បាប់ពន្ធ ច្បាប់ដីធ្លី ច្បាប់ស្ដីអំពីបណ្ដាអង្គការឥណទាន​
ដើម្បីឲ្យសមស្របនឹង​ច្បាប់​ជួយ​ជ្រោម​ជ្រែងសហ​គ្រាស​ធុនតូច និងមធ្យម ។ អំពីបទដ្ឋាន
ដើម្បី​កំណត់​សហ​គ្រាស​ធុនតូច និងមធ្យមនោះ សេចក្ដីព្រាងច្បាប់​ជួយជ្រោមជ្រែង​
សហគ្រាស​ធុនតូច និងមធ្យមបានទទួលយកដើម្បីកែសម្រួលតាមទិសកំណត់​។

នាល្ងាចថ្ងៃដដែលនេះ អង្គប្រជុំ​បានពិភាក្សា​ស្ដីអំពី​សេចក្ដីព្រាង​ច្បាប់​អំពី​ផែន
ការមេ​។

ប្រតិកម្មទៅវិញ

ផ្សេងៗ