កិច្ចប្រជុំត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា​

(VOVWORLD) - នាថ្ងៃទី ៩ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  ឯកអគ្គរដ្ឋទូត Vu Ho ប្រធានគណៈប្រតិភូមន្ត្រីជាន់ខ្ពស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (SOM អាស៊ាន) របស់វៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន ត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។ 
កិច្ចប្រជុំត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា​ - ảnh 1កិច្ចប្រជុំត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។ (រូបថត៖ TTXVN)

កិច្ចប្រជុំនេះបានពិនិត្យឡើងវិញ និងឯកភាពជាមូលដ្ឋានលើសកម្មភាព និងរបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំនានារវាងអាស៊ាននិងដៃគូ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០-១៣ ខែវិច្ឆិកាខាងមុខ។ បណ្តាប្រទេសក៏បានពិភាក្សានិងផ្តល់មតិយោបល់លើឯកសារប្រមាណ ១០០ ដែលនឹងត្រូវដាក់ជូនថ្នាក់ដឹកនាំនៃបណ្តាប្រទេស ដើម្បីពិចារណាក្នុងឱកាសនេះ។ ក្រៅពីរបាយការណ៍វឌ្ឍនភាពរបស់ក្រុមប្រឹក្សាសហគមន៍ និងទីភ្នាក់ងារផ្សេងទៀតនៅក្នុងអាស៊ានតាមបទប្បញ្ញត្តិ មេដឹកនាំនៃបណ្តាប្រទេសនឹងអនុម័តលើសេចក្តីប្រកាសសំខាន់ៗជាច្រើន ស្តីពីដំណើរការកសាងសហគមន៍អាស៊ាន និងទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូនានា។

តាមផែនការ នាថ្ងៃទី ១០ ខែវិច្ឆិកា បានប្រព្រឹត្តទៅសន្និសីទត្រៀមរៀបចំរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន រួមមានកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) លើកទី ២៥ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី ៣១ ដើម្បីពិនិត្យឡើងវិញជាលើកចុងក្រោយនៃការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលនានា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ