កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសមេគង្គ - ឡានឆាងលើកទី ៤

(VOVWORLD) -នាថ្ងៃទី ១៧ ខែធ្នូ នៅទីក្រុង Luangprabang  ប្រទេសឡាវបានប្រព្រឹត្តិទៅ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសមេគង្គ - ឡានឆាង(MLC) លើកទី ៤ ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ចិន និងវៀតណាម។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសមេគង្គ - ឡានឆាងលើកទី ៤ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ 

នៅទីនេះ អង្គប្រជុំបានផ្ដោតលើការវាយតម្លៃអំពីកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០១៨និងផ្លាស់ប្ដូរអំពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ។ ស្ដីពីកិច្ចសហប្រតិបត្តិការនាពេលខាងមុខនោះ រដ្ឋមន្ត្រីនៃប្រទេសទាំង ៦ បានឯកភាពគ្នាជំរុញខ្លាំងថែមទៀត នូវការអនុវត្តន៍ផែនការធ្វើសកម្មភាពមេគង្គ - ឡានឆាងដំណាក់កាលទី ៥ (២០១៨ - ២០២២)។ ហេតុដូច្នេះ អង្គប្រជុំបានឯកភាពគ្នាសិក្សាស្រាវជ្រាវលើគំនិតផ្ដូចផ្ដើមជំរុញកិច្ចសហប្រតិបត្តិអំពី
សមត្ថភាពផលិតកម្ម ការតភ្ជាប់តំបន់ ពាណិជ្ជកម្ម ថាមពល គយ សុខាភិបាល អប់រំ និងការកសាងខ្សែក្រវ៉ាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ - ឡានឆាង ព្រមទាំងអនុវត្តន៍រាល់គម្រោងការណ៍ថ្មី សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងអំពីការចូលរួមយ៉ាងសកម្ម និងការរួមវិភាគទានប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការ មេគង្គ - ឡានឆាង។ កិច្ចសហប្រតិបត្តិការ មេគង្គ - ឡានឆាងគប្បីផ្ដោតលើខ្លឹមសារសំខាន់ៗមួយចំនួនដូចជា៖រក្សាក្បាលម៉ាស៊ីនធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាប ធានាគម្រោងការណ៍ដែលមានចរិតលក្ខណៈគ្របដណ្ដប់ ហើយនាំមកនូវផលប្រយោជន៍រួម សមភាពសម្រាប់សមាជិកទាំងអស់  ប្រមូលផ្ដុំប្រភពកម្លាំងសម្រាប់ការអនុវត្តវិស័យអាទិភាពចំនួន ៥ ដែលរួមមាន៖ ការតភ្ជាប់ប្រភពទឹក សមត្ថិភាពផលិតកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន កសិកម្ម និងការកាត់បន្ថយភាពក្រីក្រ។

បញ្ចប់កិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង ៦ បានអនុម័តលើសេចក្តីប្រកាសសារព័ត៌មានរួមនៃកិច្ចប្រជុំ និងឯកភាគគ្នាថា កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការបរទេសមេគង្គ - ឡានឆាងលើកទី ៥ នឹងប្រព្រឹត្តិទៅនៅចិន នាឆ្នាំ២០១៩ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ