កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ បានប្រារព្ធជាផ្លូវការនៅទីក្រុងបាងកកនៃប្រទេសថៃ
(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ ខែកក្កដា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី ៥២ (AMM-52) និងកិច្ចប្រជុំពាក់ព័ន្ធនានាត្រូវបានប្រារព្ធនៅទីក្រុងបាងកកប្រទេសថៃ ក្រោមការដឹកនាំរបស់រដ្ឋមន្រ្តីការបរទេសថៃ លោក Don Pramudwinai។ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។
នាយករដ្ឋមន្រ្តីថៃ Prayut Chan-ocha ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ |
បន្ទាប់ពីពិធីបើក រដ្ឋមន្រ្តីការបរទេសអាស៊ានបានចូលរួមសម័យប្រជុំពេញអង្គនិងសម័យប្រជុំចង្អៀត ដោយផ្តោតការពិភាក្សាលើបញ្ហាដែលកំពុងកើតឡើងនៅក្នុងដំណើរការ កសាងសហគមន៍អាស៊ាន និងផែនការអនុវត្តទឯកសារទស្សនៈវិស័យអាស៊ានស្តីពី មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក (AOIP) រួមទាំងសេចក្តីថ្លែងការណ៍នៃទស្សនៈវិស័យរបស់ថ្នាក់នាំអាស៊ានស្តីពីភាពជាដៃគូដើម្បីនិរន្តរភាពក៏ដូចជាដំណើរការចរចារក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)។
អញ្ជើញថ្លែងសន្ទរកថា ក្នុងនាមជាប្រធានបន្ទាប់របស់អាស៊ាន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា អាស៊ានកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លានិងកាន់តែផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយគ្នា។ ម្យ៉ាងវិញទៀត ដំណើរការនៃការកសាងសហគមន៍ត្រូវបានអនុវត្តយ៉ាងសកម្មផងដែរ។ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានបញ្ជាក់ជាថ្មីពី បរិយាកាសបម្រែបម្រួលយ៉ាងស្មុគស្មាញក្នុងតំបន់និងអន្តរជាតិនោះ អាស៊ានត្រូវរឹងមាំ សាមគ្គីភាព យកច្បាប់ជាចម្បង ដើម្បីអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបម្រែបម្រួលយ៉ាងស្មុគស្មាញនៃស្ថានភាពក្នុងតំបន់និងអន្តរជាតិ។ ក្នុងនាមជាប្រធានអាស៊ានបន្ទាប់ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានសន្យាថា វៀតណាមនឹងបន្តនូវស្មារតីនិងកម្លាំងចលករ ក្នុងឆ្នាំ ២០១៩ ដើម្បីបង្កើនសាមគ្គីភាពនិងការផ្សាភ្ជាប់អាស៊ាន ជាពិសេស ជំរុញថែមទៀតនូវតួនាទីមជ្ឈភាពរបស់អាស៊ាននៅក្នុងការឆ្លើយតបប្រកប ដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមខាងសន្តិសុខនិងការអភិវឌ្ឍន៍ពិភពលោក។
មុននោះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសអាស៊ាននានា បានចូលជួបសម្តែងការគួរសមលោកនាយករដ្ឋមន្រ្តីថៃ Prayut Chan-ocha ផងដែរ៕