កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រសួងបរិស្ថាន G7 ដាក់ចេញគោលដៅសម្រេចឲ្យបាន អំពីបរិស្ថាន
(VOVWORLD) - នាថ្ងៃទី ២១ ខែឧសភា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៃបណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខនៅលើពិភពលោក (G7) បានបិទបញ្ចប់ដោយ ប្តេជ្ញាចិត្តពន្លឿនដំណើរការកាត់បន្ថយការបំភាយឧស្ម័ន សំដៅកំណត់ការកើនឡើងសីតុណ្ហភាពពិភពលោកនៅកម្រិត ១,៥ អង្សាសេ បើប្រៀបធៀបទៅនឹងកម្រិត ២ អង្សាសេ ដែលបានដាក់ចេញមុននេះ។
ផ្សែងហុយឡើងនៅឯរោងចក្រឥន្ធនៈមួយនៅ Etang de Berre ប្រទេសបារាំង (រូបថតឯកសារ៖ AFP / VNA) |
នៅក្នុងកិច្ចប្រជុំ ដែលដឹកនាំដោយចក្រភពអង់គ្លេស ដោយបានប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃតាមរយៈប្រព័ន្ធវីដេអូនេះ រដ្ឋមន្ត្រីបរិស្ថាននៃបណ្ដាប្រទេស G7បានឯកភាពគ្នាបញ្ឈប់ការជួយឧបត្ថម្ភផ្ទាល់ដល់រោងចក្រឧណ្ហអគ្គិសនីនៅ
ប្រទេសក្រីក្រ នៅចុងឆ្នាំ ២០២១ សំដៅពន្លឿនដំណើរការកាត់បន្ថយការបំភាយឧស្ម័ននៅឆ្នាំ ២០៣០ (កាលពីមុនគឺឆ្នាំ ២០៥០)។
អង្គប្រជុំបានអះអាងពីការប្តេជ្ញាចិត្តដាក់បញ្ជូលបញ្ហាអាកាសធាតុ ជីវៈចម្រុះ និងបរិស្ថានទៅក្នុងបណ្ដាយុទ្ធសាស្ត្រ និងគម្រោងវិនិយោគស្ដារឡើងវិញក្រោយជំងឺរាតត្បាត កូវីដ ១៩ ផ្ទេរប្តូរខឿនសេដ្ឋកិច្ចសំដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បង្កើតការងារធ្វើ “បៃតង” ជំរុញដំណើរការផ្ទេរប្តូរថាមពលស្អាត បង្កើនប្រសិទ្ធភាពប្រើប្រភពធនធានជាដើម។
នៅក្នុងកិច្ចប្រចុំនេះបណ្ដារដ្ឋមន្ត្រីបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តប្រមូលថវិកាចំនួន ១០០ ពាន់លានដុល្លារអាមរិក ជារៀងរាល់ឆ្នាំ សម្រាប់ដំណាក់កាល ២០២០-២០២៥ សំដៅពង្រឹងប្រភពហិរញ្ញវត្ថុសម្រាប់បំរែបំរួលអាកាសធាតុផងដែរ៕