កិច្ចប្រជុំទេសរដ្ឋមន្រ្តីអាស៊ីបូព៌ា៖ គូសសញ្ញារយៈពេល១៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការនិងទិសដៅសម្រាប់ដំណាក់កាលថ្មី

(VOVWORLD) - នៅក្នុងក្របខ័ណ្ឌនៃបណ្តាកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធនោះ កិច្ច្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេសចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាចំនួន ១៨ (EAS)  ត្រូវបានធ្វើឡើងនាយប់ថ្ងៃទី ៩ ខែកញ្ញា។ 
កិច្ចប្រជុំទេសរដ្ឋមន្រ្តីអាស៊ីបូព៌ា៖ គូសសញ្ញារយៈពេល១៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការនិងទិសដៅសម្រាប់ដំណាក់កាលថ្មី - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)

បន្ទាប់ពីរយៈពេល ១៥ ឆ្នាំនៃការបង្កើត កិច្ចប្រជុំនេះគឺជាឱកាសសម្រាប់ក្រុមរដ្ឋមន្រ្តី ធ្វើការវាយតម្លៃលើលទ្ធផល នៃកិច្ចសហប្រតិ បត្តិការរវាងប្រទេសនានា ក្នុងរយៈពេលកន្លងមក និងរួមគ្នាដាក់ចេញទិសដៅសម្រាប់ EAS ក្នុងដំណាក់កាលថ្មី។

នៅក្នុងកិច្ចប្រជុំនេះ បណ្តាប្រទេសបានអះអាងថា កិច្ចប្រជុំកំពូល EAS គឺជាវេទិកាមួយសម្រាប់ថ្នាក់ដឹកនាំក្នុងតំបន់ ធ្វើការពិភាក្សាលើបញ្ហាជាយុទ្ធសាស្ត្រ និងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិស័យអាទិ ភាពនៃកិច្ចសហប្រតិបត្តិការក្នុងនោះមានការលើកកម្ពស់សមត្ថភាពទប់ទល់និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន បណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩  រួមទាំងជំរុញការស្តារឡើងវិញប្រកបដោយចីរភាពនៅក្នុងតំបន់។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖ “ក្នុងឱកាសគម្រប់ខួប ១៥ ឆ្នាំ ក្នុងបរិបទដែលតំបន់មានការប្រែប្រួលជាច្រើននោះ កិច្ចប្រជុំគឺជាឱកាសសម្រាប់ប្រទេសនានា ធ្វើការវាយតម្លៃពីវឌ្ឍនភាពដែលសម្រេចបាននិងដាក់ចេញទិស ដៅសម្រាប់ដំណាក់កាលសហប្រតិបត្តិការថ្មី។ ក្នុងនាមជាប្រធានអាស៊ានក៏ដូចជា EAS នៅឆ្នាំនេះ ប្រទេសវៀតណាមផ្តល់អាទិភាពចម្បងក្នុងការបន្តកសាងលើសមិទ្ធិផលដែលសម្រេចបាន និងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិក ដើម្បីបង្កើនតួនាទីរបស់ EAS ក្នុងដំណាក់កាលខាងមុខ ជាពិសេស បន្តចូលរួមចំណែកវិជ្ជមានដល់កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការក្នុងការថែរក្សាសន្តិភាព សន្តិសុខនិងវិបុលភាពក៏ដូចជា ឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើងនៅក្នុងតំបន់ទៀត ផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ