កិច្ចប្រជុំនិទាឃរដូវ IMF – WB ៖ ប្រទេសបារាំងព្រមានអំពីហានិភ័យនៃប្រាក់អឺរ៉ូ

(VOVWORLD) - កិច្ចប្រជុំនិទាឃរដូវរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) បានប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោនប្រទេសអាមេរិកចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី ១៤ ខែមេសា ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនៃបណ្តាខឿនសេដ្ឋកិច្ចលើពិភពលោក រួមទាំងតំណាងរាប់ពាន់នាក់ក្នុងវិស័យឯកជនសង្គមស៊ីវិលនិងអ្នកប្រាជ្ញ សំដៅស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងទិសដៅថ្មីសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសកលលោកផងដែរ។
កិច្ចប្រជុំនិទាឃរដូវ IMF – WB ៖ ប្រទេសបារាំងព្រមានអំពីហានិភ័យនៃប្រាក់អឺរ៉ូ - ảnh 1 ប្រទេសបារាំងព្រមានអំពីហានិភ័យនៃប្រាក់អឺរ៉ូ

កិច្ចប្រជុំឆ្នាំនេះបានប្រព្រឹត្តទៅនៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកបន្តមានកំណើនយឺតយ៉ាវ និងបង្កប់ហានិភ័យជាច្រើននៅពេលមានភាពតានតឹងនៃពាណិជ្ជកម្មនៅតែកើតឡើងជាបន្តបន្ទាប់។ ក្នុងបរិបទនេះ ការព្រួយបារម្ភអំពីល្បឿនកំណើនយឺតយ៉ាវនៃសេដ្ឋកិច្ចសកលលោក ត្រូវបានព្យាករណ៍ថានឹងគ្រប     ដណ្តប់ទៅលើកិច្ចពិភាក្សានានា និងប៉ះពាល់ដល់បណ្តារបៀបវារៈនៃកិច្ចប្រជុំលើកនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ