កិច្ចប្រជុំនាវាចរណ៍អាស៊ាននឹងប្រព្រឹត្តទៅនៅវៀតណាមចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៩ ខែតុលា
(VOVWORLD) - អង្គប្រជុំគ្រោងនឹងផ្តល់ដំណោះស្រាយសម្រាប់ផែនការសកម្មភាពបន្ទាប់នៅក្នុងកម្មវិធីបច្ចេកវិទ្យាឆ្លាតវៃក្នុងវិស័យដឹកជញ្ជូន។
ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៩ ខែតុលា កិច្ចប្រជុំនាវាចរណ៍អាស៊ានលើកទី 45 របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន - MTWG) នឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ។ អង្គប្រជុំនឹងពិភាក្សាអំពីការអនុវត្តផែនការយុទ្ធសាស្រ្តដឹកជញ្ជូនទីក្រុងគូឡាឡាំពួ ២០១៦-២០២៥ គំនិតផ្តួចផ្តើមថ្មីក្នុងវិស័ស្តារឡើងវិញការដឹកជញ្ជូនតាមសមុទ្រ និងការអភិវឌ្ឍប្រកបដោយចីរភាពក្រោយកូវីដ ១៩ ក៏ដូចជាវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពឆ្នាំ ២០២២-២០២៣ អំពីការចរាចរទំនិញ និងការគ្រប់គ្រងកាកសំណល់របស់នាវា។ អង្គប្រជុំគ្រោងនឹងផ្តល់ដំណោះស្រាយសម្រាប់ផែនការសកម្មភាពបន្ទាប់នៅក្នុងកម្មវិធីបច្ចេកវិទ្យាឆ្លាតវៃក្នុងវិស័យដឹកជញ្ជូន។
ក្នុងឋានៈជាប្រធានកិច្ចប្រជុំ MTWG 45 វៀតណាមរំពឹងថា បណ្តាប្រទេសអាស៊ាននឹងបន្តរួមដំណើរ និងផ្លាស់ប្តូរយ៉ាងសកម្ម និងបើកចំហឆ្ពោះទៅគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី បង្កើតមូលដ្ឋានសម្រាប់ការអភិវឌ្ឍផ្នែកនាវាចរណ៍ពិភពលោកនិយាយរួម និងអាស៊ាននិយាយដោយឡែក។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពដឹកជញ្ជូនតាមផ្លូវសមុទ្រក្នុងចំណោមប្រទេសជាសមាជិក វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវសមុទ្រ ជាមួយបណ្តាប្រទេសអាស៊ានដូចជាប្រទេសថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី ប្រ៊ុយណេ និងមីយ៉ាន់ម៉ា៕