កិច្ចប្រជំប្រចាំខែរបស់រដ្ឋាភិបាលវៀតណាមពិភាក្សាអំពីវិធានការស្ថិរភាពសេដ្ឋកិច្ច

(VOVworld) - នាថ្ងៃទី៣០ កក្កដា ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីលោក Nguyen
Tan Dung រដ្ឋាភិបាលវៀតណាមបានរៀបចំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០១៤ អំពី
ស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គមក្នុងរយៈពេល៧ខែកន្លងទៅ និងដំណោះ
ស្រាយសំរាប់បណ្ដាខែជាបន្ត។

        នៅកិច្ចប្រុំនេះ រដ្ឋាភិបាលបានពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែកក្កដា
និងក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៤ស្ថានភាពអនុវត្តសេចក្ដីសម្រេចចិត្តលេខ១របស់
រដ្ឋាភិបាលស្ដីពីភារកិច្ច ដំណោះស្រាយស្នូលក្នុងការបញ្ជាណែនាំអនុវត្តផែនការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គម និងគម្រោងថវិការរដ្ឋឆ្នាំ២០១៤។ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋ
មន្រ្តី Nguyen Tan Dung បានស្នើរឲ្យបណ្ដាសមាជិករដ្ឋាភិបាលប្រមូលផ្ដុំលើបណ្ដាបញ្ហា
ធំៗដែលទាក់ទិនទៅដល់ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ កំណើន GDP ម៉ាក្រូ
សេដ្ឋកិច្ច និងការដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្ម ជាដើម។លោក Nguyen
Tan Dung ក៏បានយកចិត្តទុកដាក់ដល់ភារកិច្ចជំរុញការរៀបចំរចនាសម្ព័ន្ធអង្គភាពអាជី
វកម្មរដ្ឋ និងធនាគាឡើងវិញផងដែរ។លោកបានលើកច្បាស់ថា៖

កិច្ចប្រជំប្រចាំខែរបស់រដ្ឋាភិបាលវៀតណាមពិភាក្សាអំពីវិធានការស្ថិរភាពសេដ្ឋកិច្ច - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំប្រចាំខែ១របស់រដ្ឋាភិបាល
“ក្នុងការរៀបចំរចនាសម្ព័ន្ធការវិនិយោគសាធារណៈឡើងវិញយើងមានការបោះ
ជំហាន១ដ៏សំខាន់ហើយ។យើងបាននាំចេញដំណោះស្រាយគន្លឹះ១ គឺជាការវិនិយោគ
ក្នុងរយៈពេលជាមធ្យម ​បង្កើតបញ្ជីរាយនាមនិងកំណត់ការទទួលខុសត្រូវយ៉ាងច្បាស់
លាស់។រីឯអង្គភាពអាជីវកម្មរដ្ឋ ​ ដំណោះស្រាយសំខាន់មានលក្ខណៈសម្រេចកំណត់ នោះគឺការធ្វើភាគហ៊ុនបនីយកម្មអង្គភាពអាជីវកម្ម។ទី៣គឺការរៀបចំរចនាសម្ព័ន្ធធនាគា
ឡើងវិញ កិច្ចការនេះ ត្រូវបន្តធ្វើជាដាច់ខាតដើម្បីធ្វើឲ្យប្រព័ន្ធធនាគារឹងមាំជាង និង
ខឿនសេដ្ឋកិច្ចឲ្យខ្លាំងជាងផងដែ។”

លោក Nguyen Tan Dung បានរំលឹកបណ្ដាក្រសួង ស្ថាប័នសហការជិតស្និទ្ធ អនុវត្ត
បណ្ដាវិធានការធានាសុវត្ថិភាពសំរាប់ជនវៀតណាមចំនួន១៥០០នាក់ដែលធ្វើជាពលករ
នៅប្រទេស Lybia៕

ប្រតិកម្មទៅវិញ

ផ្សេងៗ