កិច្ចប្រជុំពិគ្រោះយោបល់នយោបាយវៀតណាម-ថៃលើកទី៥
|
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Le Hoai Trung (VTC) |
Vovworld-នាថ្ងៃទី២៩មិថុនានៅអាគ៌ាភ្ញៀវរដ្ឋាភិបាលវៀតណាម អនុរដ្ឋមន្ត្រី
ការបរទេសវៀតណាមលោក Le Hoai Trung និងលេខាអចិន្ត្រៃយ៍ក្រសួងការបរទេស
ថៃ Norachit Sinhaseni បានធ្វើសហអធិបតីភាពកិច្ចប្រជុំពិគ្រោះយោបល់នយោបាយ
លើកទី៥រវាងក្រសួងការបរទេសវៀតណាមនិងថៃ។ នៅកិច្ចប្រជុំនេះ ភាគីទាំងពីរ
បានឯកភាពវាយតំលៃទំនាក់ទំនងមិត្តភាពនិងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ
កំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ។ ភាគីទាំងពីរឯកភាពបង្កើនការផ្លាស់ប្តូរ
គណៈប្រតិភូជាន់ខ្បស់និងគ្រប់ជាន់ថ្នាក់នាពេលខាងមុខ សហការត្រៀមរៀបចំល្អ
សំរាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមលើកទី៣ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរធ្វើ
សហអធិបតីភាព ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យ
សន្តិសុខការបារជាតិសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគជាដើម។ ភាគីទាំងពីរបានឯកភាព
នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី៦រវាងក្រសួងការបរទេសវៀត
ណាម-ថៃនៅប្រទេសថៃនាឆ្នាំ២០១៦៕