កិច្ចប្រជុំពេញអង្គនៃគណៈកម្មការទន្លេមេគង្គវៀតណាមលើកទី ២

(VOVWORLD) -នាព្រឹកថ្ងៃទី ៣ ខែធ្នូ នៅទីរួមខេត្ត Gia Nghia ខេត្ត Dak Nong គណៈកម្មការទន្លេមេគង្គបានរៀបចំកិច្ចប្រជុំពេញអង្គលើកទី ២។
កិច្ចប្រជុំពេញអង្គនៃគណៈកម្មការទន្លេមេគង្គវៀតណាមលើកទី ២ - ảnh 1 កិច្ចប្រជុំពេញអង្គនៃគណៈកម្មការទន្លេមេគង្គវៀតណាមលើកទី ២ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

តាមរបាយការណ៍បានឲ្យដឹងថា តំបន់ទន្លេមេគង្គរបស់វៀតណាមរួមមានបណ្ដាខេត្តនៃដីសណ្តទន្លេ Cuu Long និង Tay Nguyen បាននឹងកំពុងត្រូវប្រឈមនឹងការប្រែប្រួលមិនប្រក្រតី។ កម្ពស់ទឹកទន្លេមេគង្គក្នុងខែមិថុនានិងខែកក្កដានាពេលកន្លងទៅបានធ្លាក់ចុះដែលបណ្តាលឱ្យមានការព្រួយបារម្ភអំពីស្ថានភាពគ្រោះរាំងស្ងួត និងការជ្រាប់ចូលនៃទឹកប្រៃយ៉ាងធ្ងន់ធ្ងរក្នុងរដូវប្រាំង ២០១៩-២០២០ នៅតំបន់ដីសណ្ដទន្លេ Cuu Long ។ លើសពីនេះទៅទៀត ស្ថានភាពបាក់ស្រូតច្រាំងទន្លេ ឆ្នេរសមុទ្រ នៅទីនេះបានប្រព្រឹត្តិទៅកាន់តែស្មុគស្មាញ។ ទន្ទឹមនឹងនេះ បណ្ដាគម្រោងវារីអគ្គិសនីបាន និងកំពុងសាងសង់នៅប្រទេសឡាវ ចិន និងថៃគឺកាន់តែបង្កើតការសាកល្បងដ៏ធំធេង ជាពិសេសសម្រាប់ តំបន់ដីសណ្ដទន្លេ Cuu Long។

ក្នុងកិច្ចប្រជុំនេះ បណ្ដាប្រតិភូមានបំណងថា គណៈកម្មការទន្លេមេគង្គវៀតណាមនឹងមានការពិគ្រោះយោបល់ជាវិជ្ជមានជាមួយបណ្តាប្រទេសនានា ដើម្បីកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានដល់ លំហូរទឹកទន្លេមេគង្គ។ទន្ទឹមនឹងនេះ ជូនដំណឹងដល់ខេត្ត ក្រុងអំពីការវិវត្តនៅតំបន់ដីសណ្ដទន្លេមេគង្គ ដើម្បីរៀបចំផែនការទប់ទល់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ