កិច្ចប្រជុំពន្លឿនវិនិយោគខេត្ត Binh Thuan ឆ្នាំ២០១៩
(VOVWORLD) - នៅទីនេះ ថ្នាក់ដឹកនាំខេត្តបានឧទ្ទេសនាមអំពីសក្ដានុភាព ឧត្តមភាព ការ រៀបចំដីធ្លី និងបញ្ជីឈ្មោះគម្រោងដែលបានផ្ដល់អាទិភាពទាក់ទាញការវិនិ យោគ។ ក្នុងនោះផ្ដោតទៅលើសសរទ្រូងចំនួន ៣រួមមាន៖ ទេសចរណ៍-សេវាកម្ម លេងកំសាន្តជាន់ខ្ពស់ ពាណិជ្ជកម្ម តំបន់នគរ-ទីប្រជុំជន ឧស្សាហកម្មកែច្នៃ - បង្កបង្កើត - ថាមពលកកើតឡើងវិញ និងកសិកម្មដោយអនុវត្តបច្ចេកវិទ្យាខ្ពស់។
ទិដ្ឋភាពនៅពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការបុះបញ្ជីបណ្ដាក់ទុកចូលមកខេត្ត Binh Thuan (រូបថត៖ VGP) |
នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh បានអញ្ជើញចូលរួមនិងបញ្ជាណែនាំនៅកិច្ចប្រជុំ ពន្លឿនវិនិយោគខេត្ត Binh Thuan ឆ្នាំ២០១៩។
នៅទីនេះ ថ្នាក់ដឹកនាំខេត្តបានឧទ្ទេសនាមអំពីសក្ដានុភាព ឧត្តមភាព ការ រៀបចំដីធ្លី និងបញ្ជីឈ្មោះគម្រោងដែលបានផ្ដល់អាទិភាពទាក់ទាញការវិនិ យោគ។ ក្នុងនោះផ្ដោតទៅលើសសរទ្រូងចំនួន៣រួមមាន៖ ទេសចរណ៍-សេវាកម្ម លេងកំសាន្តជាន់ខ្ពស់ ពាណិជ្ជកម្ម តំបន់នគរ-ទីប្រជុំជន ឧស្សាហកម្មកែច្នៃ - បង្កបង្កើត - ថាមពលកកើតឡើងវិញ និងកសិកម្មដោយអនុវត្តបច្ចេកវិទ្យាខ្ពស់។
ស្ថិតជាប់នឹងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូង ខេត្ត Binh Thuan មាន ទីតាំងភូមិសាស្ត្រអំណោយផលដើម្បីអភិវឌ្ឍសេដ្ឋកិច្ចហើយធ្វើជាស្ពានតភ្ជាប់រវាងបណ្ដាតំបន់ជុំវិញ។ ដោយមានផ្ទៃដីធម្មជាតិជាង៧៨០០គីឡូម៉ែត្រការ៉េ ដែនសមុទ្រ ចំនួន៥២ពាន់គីឡូម៉ែត្រការ៉េ និងឆ្នេរសមុទ្រចំនួន២០០គីឡូម៉ែត្រនោះ ខេត្ត Binh Thuan កំពុងមានលក្ខណៈងាយស្រួលជាច្រើនដើម្បីជួយអោយសហគ្រាស ដំណើរការវិនិយោគ អាជីវកម្មប្រកបដោយជោគជ័យ។ អញ្ជើញថ្លែងនៅកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានលើកច្បាស់ថា៖
“ខេត្តត្រូវការបន្តបង្កើតបរិយាកាសវិនិយោគប្រកបដោយភាពងាយស្រួល ដែលមានយន្តការ គោលនយោបាយល្អៗដើម្បីទាក់ទាញវិនិយោគិននិងសហ គ្រាសដែលមានកិត្យានុភាពនិងដើមទុនធំៗមកវិនិយោគលើវិស័យនានាដែល ខេត្តកំពុងមានឧត្តមភាពនិងសក្ដានុភាព ដើម្បីបង្កើតឡើងកម្លាំងចលករសម្រាប់ ការអភិវឌ្ឍ ក្នុងគោលដៅអភិវឌ្ឍខេត្ត Binh Thuan ប្រកបដោយចីរភាព ហើយ មិនប៉ះពាល់ដល់បរិស្ថានអេកូឡូស៊ីនោះឡើយ”។
នៅកិច្ចប្រជុំនេះដែរ ខេត្ត Binh Thuan បានប្រគល់សេចក្ដីសម្រេចចិត្ត អនុញ្ញាតអោយវិនិយោគជូនដល់គម្រោងចំនួន១១ ក្នុងដើមទុនសរុបជាង២៣ លានលានដុងហើយចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការចុះ បញ្ជីវិនិយោគសម្រាប់គម្រោងចំនួន១៤ក្នុងដើមទុនសរុបជាង១៩ពាន់លានដុល្លាអាមេរិកនិង៣៦លានលានដុងលើវិស័យជាច្រើន៕