កិច្ចប្រជុំពិភាគ្សាអំពីដំណោះស្រាយស្ដារសេដ្ឋកិច្ចឡើងវិញនៅតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូងវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ឧសភា នៅខេត្ត Ba Ria Vung Tau នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំអំពីភារ កិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាមួយថ្នាក់ដឹកនាំនៃខេត្តទាំង៨នៅតំបន់សេដ្ឋ កិច្ចសំខាន់ភាគខាងត្បូង។
កិច្ចប្រជុំពិភាគ្សាអំពីដំណោះស្រាយស្ដារសេដ្ឋកិច្ចឡើងវិញនៅតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូងវៀតណាម - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ TTXVN)

លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃថា វៀតណាមដណ្ដើមបានជ័យ ជំនះដ៏សំខាន់ៗក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 នាពេលកន្លង ទៅ ហេតុដូច្នេះបញ្ហានាបច្ចុប្បន្នគឺត្រូវចេញផ្សាយគោលនយោបាយអ្វីខ្លះ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ នេះក៏ជាសំណួរចំពោះបណ្ដាខេត្ត នៅតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូងដែរ ដោយសារខេត្តទាំង៨នេះ ដើរ តួនាទីដ៏សំខាន់ណាស់ចំពោះប្រទេសជាតិ ដោយស្រូបយក៤២% GDP និង ៤២% នៃថវិការរបស់ប្រទេសជាតិទាំងមូល។ លោកនាយករដ្ឋមន្រ្តីអញ្ជើញ មានប្រសាសន៍ថា៖

“សេដ្ឋកិច្ចសកលកំពុងធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ហើយទទួលបានកំណើន សញ្ញាដក។ ហេតុដូច្នេះ វៀតណាមនិយាយរួមនិងខេត្តទាំង៨នៅតំបន់សេដ្ឋ កិច្ចសំខាន់ភាគខាងត្បូងនិយាយដោយឡែកត្រូវតែខិតខំប្រឹងប្រែងថែម ទៀតដើម្បីសម្រេចបានឬសម្រេចហួសផែនការនូវគោលដៅដែលរដ្ឋបានប្រគល់។ នេះជាពេលវេលាជាប្រវត្តិសាស្ត្រដែលខេត្តទាំង៨នោះត្រូវខិតខំប្រឹង ប្រែងអស់ពីសមត្ថភាពរបស់ខ្លួន។ ហេតុដូច្នេះ ខ្ញុំស្នើឲ្យរៀបចំវិធានការ ដំណោះស្រាយបន្ថែមទៀតដូចជា បើកការចំណាយទុនវិនិយោគសាធា រណៈ ជាពិសេសគឺកញ្ចប់ជំនួយឧបត្ថម្ភដែលរដ្ឋាភិបាលបានចេញផ្សាយ ក្នុងគោលបំណងដោះស្រាយការលំបាកសម្រាប់ប្រជាជននិងសហគ្រាស ធានាឲ្យសកម្មភាពសេដ្ឋកិច្ចសង្គមប្រព្រឹត្តទៅយ៉ាងរលូន លើកកំពស់សមត្ថ ភាពប្រកួតប្រជែងតាមតំបន់នីមួយៗ ក្នុងនោះផ្ដោតសំខាន់ទៅលើប្រភពធន ធានសម្រាប់អភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ”។

លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូងផ្ដោតសំខាន់ទៅលើការអភិវឌ្ឍតំបន់ឧស្សាហកម្មនិងតំបន់នគរឆ្លាតវៃ ក្នុង កាលៈទេសៈដែលមានការព្យាករណ៍ថា នឹងមានលំហូរ ទុនវិនិយោគពីបរ ទេសហូរចូលវៀតណាមនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ