កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន - ចិន លើកទី ១៨ ស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍នៃការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)

(VOVWORLD) - កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន - ចិនលើក ទី ១៨ ស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) បានប្រព្រឹត្តទៅនាថ្ងៃទី ១៥ ខែតុលា នៅទីក្រុង Da Lat ខេត្ត Lam Dong (នៃប្រទេសវៀតណាម)។ 
កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន - ចិន លើកទី ១៨ ស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍នៃការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)  - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក Nguyen Quoc Dung ប្រធាន SOM អាស៊ាន - វៀតណាមបានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ

នេះគឺជាកិច្ចប្រជុំរវាងអាស៊ាននិងចិន សំដៅពិនិត្យឡើងវិញ នូវស្ថានភាពនៅសមុទ្រខាងកើត ក៏ដូចជាការអនុវត្ត DOC ព្រមទាំងកសាងក្រមប្រតិបត្តិសម្រាប់ភាគីនា នានៅសមុទ្រខាងកើត (COC)។ ពាក់ព័ន្ធនឹងស្ថានភាពនៅសមុទ្រខាងកើត អង្គប្រជុំបានចំណាយពេលជាច្រើន ដើម្បីពិភាក្សាអំពីការវិវឌ្ឍន៍ដ៏ស្មុគស្មាញលើសមុទ្រ ជាពិសេសកិច្ចការដែលកំពុងបន្តកើតមានឡើងនៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀត ណាមតែម្តង។ បណ្តាប្រទេសនានាបានបង្ហាញការព្រួយបារម្ភថា ល្គឹកណាភាពតាន តឹងបច្ចុប្បន្ននៅតែបន្តនោះ នឹងបង្កគ្រោះថ្នាក់ បង្កើនហានិភ័យនិងការប៉ះទង្គិច ថែមទាំងគំរាមកំហែងដល់សន្តិភាព សន្តិសុខនិងស្ថេរភាពក្នុងតំបន់ជាពុំខាន។ ហេតុដូច្នេះ បណ្តាប្រទេសអាស៊ាន ត្រូវសង្កត់ធ្ងន់លើគោលការណ៍នៃការអត់ធ្មត់ គ្មានធ្វើយោធូបនីយកម្ម និងពុំមានសកម្មភាពធ្វើឱ្យស្ថានការណ៍កាន់ស្មុគស្មាញឡើង  ក៏ដូចជាដោះស្រាយជំលោះដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២។

ពាក់ព័ន្ធនឹងការអនុវត្ត DOC អង្គប្រជុំបានឯកភាព បន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាការអនុវត្ត DOC ពេញលេញនិងប្រកបដោយប្រសិទ្ធភាព ដែលក្នុងនោះ អាទិភាពក្នុងការកសាងទំនុកចិត្តនិងវិធានការសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហារួម ដូចជា ការការពារបរិស្ថានសមុទ្រ ការប្រព្រឹត្ដបែបមនុស្សធម៌សម្រាប់អ្នកនេសាទជាដើម។ ទាក់ទងនឹងការចរចា COC ប្រទេសនានាបានស្វាគមន៍ការបញ្ចប់នៃការត្រួតពិនិត្យជុំទី ១ នៃពង្រាងឯកសារនេះ ដោយឯកភាពគ្នា រក្សាវឌ្ឍនភាពដែលសម្រេចបាន ដោយបញ្ជាក់ពីភាពចាំបាច់ ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងសម្រាប់កសាងក្រមប្រតិបត្តិពិតប្រាកដ ប្រកបដោយប្រសិទ្ធភាព ដែលអាចការពារការកើតឡើងនៃករណីស្មុគស្មាញដូចសព្វថ្ងៃ។ ដើម្បីសម្រេចបាននូវប្រការទាំងនេះ  អង្គប្រជុំបានឯកភាពរៀបចំដោយប្រុងប្រយ័ត្នសម្រាប់វង់ចរចារជាបន្ត ដើម្បីទទួលបានលទ្ធផលជាក់ស្តែង ដូច្នោះហើយ បណ្តាប្រទេសបានពិភាក្សាអំពីវិធីថ្មីសម្រាប់អនុវត្តក្នុងកិច្ចចរចារខាងមុខ។

អញ្ជើញថ្លែងនៅឯអង្គប្រជុំនេះ ប្រតិភូវៀតណាមបានបញ្ជាក់អំពីការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅសមុទ្រខាងកើត ជាពិសេសការដែល អធិបតេយ្យភាពនិងយុត្តាធិការរបស់ វៀតណាមកំពុងត្រូវការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ព្រមទាំងលើកត្រដែតពី គោលជំហរនិងទស្សនៈស្របច្បាប់របស់វៀតណាម គឺផ្អែកលើបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ គណៈ ប្រតិភូវៀតណាមបានសង្កត់ធ្ងន់ថា សកម្មភាពរំលោភរបស់ចិនបាននិងកំពុងជះឥទ្ធិពលអវិជ្ជមានទៅលើសន្តិភាពនិងសន្តិសុខក្នុងតំបន់ ហើយមិនបង្កើតបរិបទអំណោយផល សម្រាប់ដំណើរការចរចារ COC នៅឡើយ។ គណៈប្រតិភូវៀតណាមក៏បានអះអាងនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះដំណើរការនៃការអនុវត្ត DOC និងដំណើរការកសាង COC ក៏ដូចជា សង្កត់ធ្ងន់ទៅលើស្ថានភាពបច្ចុប្បន្នដែលបង្ហាញពីភាពចាំបាច់ត្រូវមានក្រមប្រតិបត្តិមានសុពលភាព ប្រសិទ្ធភាពនិងស្របតាមច្បាប់អន្តរជាតិ, UNCLOS ១៩៨២ ហើតជួយទប់ស្កាត់ឧប្បត្តិហេតុស្រដៀងគ្នានាពេលអនាគត។ តាមនោះគណៈប្រតិភូវៀតណាមបានស្នើនូវវិធានការជាច្រើន ដើម្បីកែ លំអរបៀបធ្វើការសម្រាប់ការចរចារនាពេលខាងមុខ រួមមានការផ្តោតលើការដោះស្រាយបញ្ហាគោលនយោបាយ បង្កើនតួនាទីរបស់មន្ត្រីជាន់ខ្ពស់ (SOM) ក្នុងការដឹក នាំនិងកំណត់ទិសដៅសម្រាប់ដំណើរការចរចារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ