កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិនជាមួយប្រទេសអាស៊ីកណ្តាលចំនួន ៥
(VOVWORLD) - ប្រទេសអាស៊ីកណ្តាលចំនួន ៥ រួមមានប្រទេសកាហ្សាក់ស្ថាន (Kazakhstan) កៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) តាជីគីស្ថាន(Tajikistan) តួកមេនីស្ថាន (Turkmenistan) និងអ៊ូសបេគីស្ថាន (Uzbekistan)។
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi |
នាថ្ងៃទី ១៦ ខែកក្កដា រដ្ឋមន្រ្តីការបរទេសចិននិងសមភាគីនៃប្រទេសអាស៊ីកណ្តាលចំនួន ៥ រួមមានប្រ ទេសកាហ្សាក់ស្ថាន (Kazakhstan) កៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) តាជីគីស្ថាន(Tajikistan) តួកមេនីស្ថាន (Turkmenistan) និងអ៊ូសបេគីស្ថាន (Uzbekistan) បានបើកកិច្ចប្រជុំលើកដំបូង តាមរយៈប្រព័ន្ធវីដេអូ។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងរវាងចិននិងបណ្តាប្រទេសនៅអាស៊ីកណ្តាល។ ចិនមានបំណង តាមរយៈកិច្ចប្រជុំបណ្តារដ្ឋមន្ត្រីការបរទេសលើកនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការនិងការជឿទុកចិត្តគ្នាទៅវិញទៅមក រវាងចិននិងបណ្តាប្រទេសអាស៊ីកណ្តាល ដោយបើកចេញអនាគតថ្មី និងកាន់តែល្អសម្រាប់ទំនាក់ទំនងទ្វេភាគី។
ចំណែកឯរដ្ឋមន្រ្តីការបរទេសនៃប្រទេសអាស៊ីកណ្តាលចំនួន ៥ វិញបានសម្តែងនូវការគាំទ្រដល់ការបង្កើតយន្តការ នៃការជួបជុំរវាងរដ្ឋមន្រ្តីការបរទេសជាប្រចាំ ដោយចាត់ទុកថា នេះនឹងជាវេទិកាដ៏សំខាន់មួយ ដើម្បីធ្វើឱ្យភាពជាដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរកាន់តែស៊ីជម្រៅ។ នៅឯកិច្ចប្រជុំនេះ ភាគីទាំងពីរ បានអនុម័តលើសេចក្តីថ្លែងការណ៍រួម រវាងរដ្ឋមន្រ្តីការបរទេសចិននិងប្រទេសអាស៊ីកណ្តាលទាំង ៥ ផងដែរ៕