កិច្ចប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៤ នឹងប្រារព្ធធ្វើឡើងនាថ្ងៃទី២៤ មីនា

(VOVWORLD) - ការសុក្រិតមុខតំណែងថ្នាក់ដឹកនាំបក្ស រដ្ឋ ក្រោយពី មហាសន្និ បាតបក្សទូទាំងប្រទេស ត្រូវបានអនុវត្តតាមជំហាននីមួយៗ អនុលោមតាមបទបញ្ញត្តិ នៃរដ្ឋធម្មនុញ្ញនិងច្បាប់។ 

កិច្ចប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៤ នឹងប្រារព្ធធ្វើឡើងនាថ្ងៃទី២៤ មីនា - ảnh 1រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម
លោក Mai Tien Dung។ (រូបថត៖ VGP)
នារសៀលថ្ងៃទី២ មីនា នៅសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលជាប្រចាំ ខែ កុម្ភៈ រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung បានឲ្យ ដឹងថា កិច្ចប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៤ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ មីនា ដល់ថ្ងៃទី៧ មេសា ខាងមុខ។ របៀបវារៈនៃកិច្ចប្រជុំនេះ មានការងារសុក្រិតមុខ តំណែងនានារបស់រដ្ឋ។ ការសុក្រិតមុខតំណែងថ្នាក់ដឹកនាំបក្ស រដ្ឋ ក្រោយពីមហាសន្និ បាតបក្សទូទាំងប្រទេស ត្រូវបានអនុវត្តតាមជំហាននីមួយៗ អនុលោមតាមបទ បញ្ញត្តិ នៃរដ្ឋធម្មនុញ្ញនិងច្បាប់។ ការិយាល័យនយោបាយបានប្រគល់ឲ្យគណៈអភិបាលកិច្ចការបក្សរបស់រដ្ឋាភិបាល កសាងផែនការឧទ្ទេសនាមកម្មាភិបាលដែលមានលក្ខណៈនិងបទ ដ្ឋានគ្រប់គ្រាន់សម្រាប់មុខតំណែងថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង និងស្ថាប័ននានា។ រដ្ឋសភាក៏នឹងសុក្រិតមុខតំណែងថ្នាក់ដឹកនាំរដ្ឋាភិបាល ថ្នាក់ដឹកនាំបណ្ដាក្រសួង ស្ថាប័នក្រោមឱវាទរដ្ឋាភិបាលក្នុងអាណត្តិ២០១៦- ២០២១ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ