កិច្ចប្រជុំលើកទី២៩របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមបានប្រារព្វឡើង

(VOVworld) - នាព្រឹកថ្ងៃទី១៤ កក្កដា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការអចិន្ត្រៃ
រដ្ឋសភាវៀតណាមបានបើកកិច្ចប្រជុំលើកទី២៩ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា
វៀតណាមលោក Nguyen Sinh Hung។នៅសម័យប្រជុំនេះបណ្ដាសមាជិកសភាបាន
លៃទុកពេលវេលាជាច្រើនសំរាប់ការងារកសាងច្បាប់ និងការវាយតំលៃចំពោះលទ្ធផល
របស់សម័យប្រជុំលើកទី៧ ក៏ដូចជារួមមតិស្ដីអំពីការត្រៀមរៀបចំសម័យប្រជុំលើកទី៨។

កិច្ចប្រជុំលើកទី២៩របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមបានប្រារព្វឡើង - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ថ្លែងមតិក្នុងកិច្ចប្រជុំលើកទី២៩របស់គណៈកម្មាធិការអចិន្ត្រៃ រដ្ឋសភា (រូបថត៖TTXVN)


នៅទីនេះ បណ្ដាសមាជិកសភាបានពិភាក្សាអំពីគម្រោងច្បាប់អត្តសញ្ញាណប័ណ្ណ។សមាជិកសភាភាគច្រើនបានឯកភាពថាត្រូវកសាងជំពូកដោយឡែកមួយស្ដីអំពី
មូលដ្ឋានទិន្នន័យជាតិអំពីប្រជាពូលរដ្ឋ។លោក Dao Trong Thi ប្រធានគណៈកម្មាធិការ
វប្បធម៏អប់រំ យុវជននិងកុមារជំទង់របស់រដ្ឋសភា បានឲ្យដឹងថា៖
“នេះជាមូលដ្ឋានទិន្នន័យអេឡិកត្រូនិចមិនមែនជាមូលដ្ឋានដើម ប៉ុន្តែជាមូលដ្ឋាន
ឯកភាព។ដំណើរការអនុវត្តយើងបច្ចុប្បន្នកម្មផថនិងប្រើប្រាស់សទិន្នន័យផង។”
នាព្រឹកថ្ងៃដដែរ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាបានរួមមតិស្ដីអំពីគម្រោងច្បាប់
អត្រានុកូលដ្ឋាន។កិច្ចប្រជុំនេះគ្រោងនឹងបិទបញ្ចប់នាថ្ងៃទី១៦ កក្កដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ