កិច្ចប្រជុំលើកទី៣នៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះរវាងវៀតណាមជាមួយអាហ្វ្រិកខាងត្បូង

កិច្ចប្រជុំលើកទី៣នៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះរវាងវៀតណាមជាមួយអាហ្វ្រិកខាងត្បូង - ảnh 1
តំណាងចូលរួមកិច្ចប្រជុំលើកទី៣នៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះរវាងវៀតណាមជាមួយ អាហ្វ្រិកខាងត្បូង

(VOVworld)-ក្នុងរយៈពេលពីថ្ងៃទី៦ដល់ថ្ងៃទី១០មិថុនា អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-
ពាណិជ្ជកម្មវៀតណាម លោក Do Thang Hai បានដឹកនាំគណៈប្រតិភូវៀត ណាមចូល
រួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ រវាងវៀត ណាមជាមួយ
អាហ្វ្រិកខាងត្បូងដែលបានរៀបចំឡើងនៅរដ្ឋធានី Pretoria ។ នៅ ក្នុងអង្គប្រជុំនេះ
ភាគីទាំងពីរបានត្រួតពិនិត្យឡើងវិញនូវស្ថានភាពសហប្រតិបត្តិ ការសេដ្ឋកិច្ច ពាណិ
ជ្ជកម្មទ្វេភាគី និងទទួលស្គាល់នូវការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់ នៃតម្លៃប្រាក់ពាណិជ្ជកម្ម
ទ្វេភាគីដែលកើន១,១៥ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៥គឺកើនទ្វេដងប្រៀបនឹង
ឆ្នាំ២០១០។ ភាគីទាំងពីរបានឯកភាពខិតខំប្រឹង ប្រែងនាំប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងកម្រិត៣ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២០។ ទន្ទឹមជាមួយនឹងកិច្ចសហប្រតិបត្តិ
ការលើវិស័យពាណិជ្ជកម្មនោះ ចំណុចលេចធ្លោ ក្នុងកិច្ចប្រជុំលើកនេះគឺការដែលវៀត
ណាមបានម្ចាស់ការដាក់សំណើរបង្កើនកិច្ចសហ ប្រតិបត្តិការលើវិស័យឧស្សាហកម្ម។

        រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ_ពាណិជ្ជកម្ម​អាហ្វ្រិកខាងត្បូង  លោក
 Mzwandile Masina បានសំណូមពរឲ្យវៀតណាមបង្កលក្ខណៈងាយស្រួល សម្រាប់
ផលិតផលកសិផលនិង អាហាកែច្នៃរបស់អាហ្វ្រិកខាងត្បូងជ្រាបចូលទីផ្សាររបស់
វៀតណាម ឆ្លើយតបនឹងតម្រូវការ ប្រើប្រាស់របស់អតិថិជនវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ