កិច្ចប្រជុំលើកទី៣រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបិទបញ្ចប់ប្រកបដោយជោគជ័យ
(VOVWORLD) -សម័យបិទកិច្ចប្រជុំលើកទី៣ រដ្ឋសភា វៀតណាមនីតិកាលទី១៤បានប្រារព្ធនាព្រឹកថ្ងៃទី២១ មិថុនានៅទីក្រុងហាណូយក្រោយរយៈពេល១ខែធ្វើការ ។ អញ្ជើញចូលរួមពីធីបិទ មានវត្តមានអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រ ធានរដ្ឋ លោក Tran Dai Quang នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan រួមទាំងអ្នកបដិវត្តន៍ជើងចាស់និងសមា ជិកសភាច្រើនរូបទៀត។
អញ្ជើញថ្លែងមតិបិទបញ្ចប់កិច្ចប្រជុំ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា ដោយស្មារតីផ្លាស់ប្តូរថ្មី សាមគ្គី ច្នៃប្រឌិត ធ្វើសកម្ម ភាពនោះ សមាជិក សមាជិកាសភាបានពិភាក្សានិងចូលរួមមតិជាច្រើនលើ ការងារ តាក់តែងច្បាប់ ឃ្លាំមើលនិងសម្រេចរាល់បញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំលើកទី៣រដ្ឋសភាវៀតណាមនីតិកាលទី១៤ |
នៅក្នុងកិច្ចប្រជុំនេះ សមាជិក សមាជិកាបានពិភាក្សាលើគ្រប់ជ្រុងជ្រោយនិង ជ្រាលជ្រៅអំពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១៦និងប៉ុន្មានខែដើមឆ្នាំ ២០១៧។ វាយតម្លៃអំពីរាល់ចំណុចផ្លាស់ប្តូរថ្មីនៃសម័យប្រជុំនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា៖
“កិច្ចប្រជុំលើកទី៣រដ្ឋសភាវៀតណាមបន្តមានការផ្លាស់ប្តូរថ្មីជាច្រើន។ អង្គ ប្រជុំបានបែងចែករបៀបវារៈយ៉ាងសមស្រប និងចំណាយពេលវេលាសម្រាប់ ពិ ភាក្សាលើការអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គមកិច្ច សកម្មភាពសួរដេញដោយនិង ឆ្លើយសំណួរដេញដោល។បរិយាកាសពិភាក្សា ជជែកវែកញែកនៅក្នុងកិច្ចប្រជុំគឺ ស្មោះត្រង់ ហើយគុណភាពសមាជិក សមាជិកាសភាក៏បានលើកកំពស់ បង្កើតឡើង បរិយាកាសធ្វើការប្រកបដោយប្រជាធិបតេយ្យ មានការទទួលខុសត្រូវនិងស្ថាបនា”។
ក្នុងរយៈពេលប្រព្រឹត្តទៅកិច្ចប្រជុំ រដ្ឋសភាក៏បានអនុវត្តសកម្មភាពកិច្ចការ បរទេសសំខាន់ៗ សំដៅបង្កើននិងបើកទូលាយរាល់សកម្មភាពទ្វេភាគីជាមួយរដ្ឋ សភានៃប្រទេសមួយចំនួន។ មានគណៈប្រតិភូពីរ ដឹកនាំដោយប្រធានរដ្ឋសភា គុយបានិងប្រធានព្រឹទ្ធសភានិងជាប្រធានរដ្ឋសភាហៃទីបានមកបំពេញទស្សនកិច្ចនិង ពិភាក្សាការងារជាមួយរដ្ឋសភាវៀតណាម។ ស្តីពីភារកិច្ចរបស់សមាជិក សមាជិកា ក្រោយកិច្ចប្រជុំ លោកស្រី Nguyen Thi Kim Ngan អញ្ជើញផ្តល់អនុសាសន៍ថា៖
“បន្ទាប់ពីកិច្ចប្រជុំនេះ ស្នើឲ្យសមាជិក សមាជិកាសភាសកម្ម ម្ចាស់ការថែម ទៀតក្នុងការងារកសាងច្បាប់ ឃ្លាំមើល និងរៀបចំល្អរាល់សកម្មភាពជួបប្រា ស្រ័យ ជាមួយអ្នកបោះឆ្នោត ផ្ទៀងស្តាប់នូវបំណងប្រាថ្នារបស់អ្នកបោះឆ្នោតនិងប្រជាជន ជាពិសេស ស្រាវជ្រាវ ស្វែងយល់និងក្តាបជាប់ស្ថានភាពជាក់ស្តែងនៃជីវភាពសង្គម ដើម្បីឆ្លុះបញ្ចាំងនិងដាក់សំណើជាបន្ទាន់ជូនរដ្ឋសភា រដ្ឋាភិបាលនិងស្ថាប័នទាក់ទិន នានាផងដែរ”។
ប្រធានរដ្ឋសភាក៏បានសំណូមពរឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រុម ប្រឹក្សាជនជាតិ និងគណៈកម្មាធិការក្រោមឧិវាទរដ្ឋសភា រដ្ឋាភិបាលមួយចំនួននិងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ប្រមូលផ្តុំ អនុវត្តរាល់វិធានការប្រតិបត្តិច្បាប់និងសេចក្តី សម្រេចចិត្តថ្មីដែលបានអនុម័តស្រាប់ ដើម្បីបង្កើតឡើងបម្រែបម្រួលខ្លាំងក្លានា ពេលខាងមុខ៕