កិច្ចប្រជុំលើកទី៤៣គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមនឹងប្រារព្ធឡើងនាថ្ងៃទី២៣មីនា

(VOVWORLD) - គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងផ្ដល់មតិស្ដីពីសេចក្ដីព្រាងច្បាប់មួយចំនួនទៀត ក្នុងនោះមានសេចក្ដីព្រាងច្បាស់វិនិយោគតាមរូបភាពដៃគូ រដ្ឋ-ឯកជន ព្រមទាំងពិភាក្សាផ្ដល់មតិស្ដីពីបញ្ហាសេដ្ឋកិច្ចសង្គមសំខាន់ ផ្សងៗទៀតផងដែរ៕

តាមសេចក្ដីជូនដំណឹងរបស់ខុទ្ទកាល័យរដ្ឋសភាវៀតណាមថា ចាប់ពី ថ្ងៃទី២៣ដល់ថ្ងៃទី២៥មីនា កិច្ចប្រជុំលើកទី៤៣គណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភានឹងប្រព្រឹត្តទៅនៅរដ្ឋធានីហាណុយ។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan រួមជាមួយអនុប្រធាននានានឹងអញ្ជើញធ្វើជាអធិបតី ដោយប្ដូរវេននៅកិច្ចប្រជុំលើកនេះ។ តាមផែនការ អង្គប្រជុំនឹងផ្ទៀងស្ដាប់ របាយការណ៍របស់ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ប្រធានគណៈ កម្មការជាតិដឹកនាំការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ស្ដីពីការងារនេះ។

        គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងផ្ដល់មតិស្ដីពីសេចក្ដីព្រាងច្បាប់មួយចំនួនទៀត ក្នុងនោះមានសេចក្ដីព្រាងច្បាស់វិនិយោគតាមរូបភាពដៃគូ រដ្ឋ-ឯកជន ព្រមទាំងពិភាក្សាផ្ដល់មតិស្ដីពីបញ្ហាសេដ្ឋកិច្ចសង្គមសំខាន់ ផ្សងៗទៀតផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ