កិច្ចប្រជុំលើកទី៥ រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបិទបញ្ចប់ប្រកបដោយជោគជ័យ

(VOVWORLD) -នាព្រឹកថ្ងៃទី១៥មិថុនានៅវិមានរដ្ឋសភានៃរដ្ឋធានីហាណូយ រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបើកសម័យប្រជុំបិទបញ្ចប់កិច្ចប្រជុំលើកទី៥។ 
កិច្ចប្រជុំលើកទី៥ រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបិទបញ្ចប់ប្រកបដោយជោគជ័យ - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំលើកទី៥ រដ្ឋសភាវៀតណាមនីតិកាលទី១៤  

អញ្ជើញថ្លែងមតិនៅក្នុងពិធីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា៖ នៅក្នុងសម័យប្រជុំលើកនេះ រដ្ឋសភាបានអនុម័តលើច្បាប់ចំនួន៧ ដើម្បីបន្តសុក្រិដ្ឋប្រព័ន្ធច្បាប់ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច សិទ្ធិមនុស្សនិងកាតព្វកិច្ចជាសារវ័ន្នរបស់ពលរដ្ឋ ព្រមទាំងផ្តល់មតិលើគម្រោងច្បាប់ចំនួន៩ទៀត សំដៅធ្វើជាមូលដ្ឋានដើម្បីស្ថាប័នចងក្រង ស្ថាប័នត្រួតពិនិត្យបន្តការស្រាវជ្រាវ សុក្រិដ្ឋដាក់ជូនរដ្ឋសភាអនុម័តនៅសម័យប្រជុំខាងមុខ។ លោកស្រីអញ្ជើញផ្តល់អនុសាសន៍ថា៖

“គម្រោងច្បាប់ទាំងអស់ដែលត្រូវបានពិនិត្យ  ផ្តល់មតិ និងអនុម័តក្នុងសម័យប្រជុំនេះ គឺសុទ្ធតែបានសមាជិកសភាពិភាក្សាយ៉ាងមត់ចត់ មានការទទួលខុសត្រូវ បង្ហាញច្បាស់នូវមតិរបស់ខ្លួន ហើយសម្រេចចិត្តអនុម័តដោយសម្លេងគាំទ្រខ្ពស់។ សម្រាប់គម្រោងច្បាប់អង្គការរដ្ឋបាល សេដ្ឋកិច្ចពិសេស រដ្ឋសភាបានសម្រេចចិត្ត កែតម្រូវពេលវេលាអនុម័តលើគម្រោងច្បាប់នេះពីសម័យប្រជុំទី៥ទៅសម័យប្រជុំទី៦ ដើម្បីមានពេលវេលាស្រាវជ្រាវ”។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋសភាបានពិភាក្សា វាយតម្លៃ បំពេញបន្ថែមនូវលទ្ធផលអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ថវិការរដ្ឋឆ្នាំ២០១៧ និងស្ថានភាពអនុវត្តន៍ផែនការនាប៉ុន្មានខែដើមឆ្នាំ២០១៨។

មុននឹងបិទបញ្ចប់សម័យប្រជុំ រដ្ឋសភាបានអនុម័តលើច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមលើមាត្រាមួយចំនួននៃច្បាប់ពាក់ព័ន្ធនឹងច្បាប់រៀបចំផែនការមេ សេចក្តិសម្រេចចិត្តមួយចំនួន ក្នុងនោះមានសេចក្តីសម្រេចចិត្តស្តីពីសកម្មភាពសួរដេញដោលនៅសម័យប្រជុំលើកទី៥ រដ្ឋសភាវៀតណាមនីតិកាលទី១៤ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ