កិច្ចប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាលទី១៤៖ អាកាសយានដ្ឋានអន្តរជាតិ Long Thanh បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច
(VOVWORLD) - នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា រដ្ឋសភាបានពិភាក្សានៅសាលប្រជុំ ស្តីពីរបាយការណ៍សិក្សាលទ្ធភាពអំពីគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី ១។ អង្គប្រជុំបានឯកភាពជាមួយខ្លឹមសារនិងផែន ការនៃរបាយការណ៍ដែលបានលើកឡើង ដោយប្រើប្រាស់ ទុនវិនិយោគសហគ្រាសក្នុងស្រុក រួមបញ្ចូលប្រភពនៃសង្គម ភាវូបនីយកម្មក្នុងទម្រង់ជាឯកជនសាធារណៈ។
រដ្ឋសភាបានពិភាក្សានៅសាលប្រជុំ ស្តីពីរបាយការណ៍សិក្សាលទ្ធភាពអំពីគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី ១ |
លោក Truong Trong Nghia សមាជិកសភា មណ្ឌលទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា គម្រោងនេះត្រូវតែបង្កើតកម្លាំងចលករសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀត ណាម ហេតុដូច្នេះត្រូវធានានូវការបង្កើននូវលក្ខណៈវិនិច្ឆ័យចំនួន ៤៖ នោះគឺ ទី ១ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច; បង្កើនស្ថេរភាពសង្គម; បង្កើនហេដ្ឋារចនាសម្ព័ន្ធ បច្ចេក ទេសនិងបង្កើនកម្រិតបច្ចេកវិទ្យា។ សមាជិកសភា លោក Truong Trong Nghia បានអោយដឹងថែមទៀតថា៖ “ខ្ញុំយល់ស្របនឹងគោលនយោបាយប្រគល់ទៅវិនិយោគិនក្នុងស្រុក ប៉ុន្តែដើមទុនត្រូវតែប្រើប្រាស់ការវិនិយោគឯកជននិងសាធារណៈ រួមមានដើមទុនផ្ទាល់ខ្លួន ថវិការដ្ឋ និងដើមទុនបរទេស។ ចាំបាច់ត្រូវមានគោល ការណ៍ណែនាំជាក់លាក់និងតឹងរឹងលើការគៀងគរការគ្រប់គ្រងដើមទុនជាមួយ គម្រោងទាំងនេះ”។
នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា រដ្ឋសភាបានពិភាក្សាអំពីគោលនយោបាយវិនិយោគនៃគម្រោងអាងស្តុកទឹក Ka Pet ស្រុក Ham Thuan Nam ខេត្ត Binh Thuan ផងដែរ៕