កិច្ចប្រជុំសន្តិសុខទីក្រុង Munich ពិភាក្សា​អំពី​ការធ្វើ​កំណែ​ទម្រង់​សណ្ដាប់ធ្នាប់ពិភពលោក

(VOVWORLD) -នាថ្ងៃទី ១៥ ខែកុម្ភៈ កិច្ចប្រជុំសន្តិសុខទីក្រុង Munich (MSC) លើកទី ៥៥ ត្រូវបានបើកនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដោយផ្តោតលើរខ្លឹមសារសំខាន់ក្នុងរបៀបវារៈធ្វើកំណែទម្រង់សណ្ដាប់ធ្នាប់ពិភពលោក។
កិច្ចប្រជុំសន្តិសុខទីក្រុង Munich ពិភាក្សា​អំពី​ការធ្វើ​កំណែ​ទម្រង់​សណ្ដាប់ធ្នាប់ពិភពលោក - ảnh 1  លោកប្រធាន MSC Wolfgang Ischinger (រូបថត៖ Getty Images)

អញ្ជើញថ្លែងនៅទីនេះ លោកប្រធាន MSC Wolfgang Ischinger បានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ននេះ ពិភពលោកមិនត្រឹមតែត្រូវឆ្លងកាត់នឹងវិបត្តិនានាប៉ុណ្ណោះទេ ថែមទាំងត្រូវប្រឈមនឹងការផ្លាស់ប្តូរជា ប្រវត្តិសាស្ត្រទៀតផង។ សករាជមួយកំពុងឈានដល់ទីបញ្ចប់ ហើយទើបតែចាប់ផ្តើម លេចឡើងនូវផ្ទាំងគំនូរនៃសករាជនយោបាយថ្មីមួយ។ លោក Wolfgang Ischinger បានអំពាវនាវដល់អង្គប្រជុំបង្កើនការកសាងទំនុកទុកចិត្ត ក៏ដូចជាជឿជាក់គ្នាទៅវិញទៅមកផងដែរ។

Munich ឆ្នា២០១៩ ទាក់ទាញបានការចូលរួមរបស់ប្រមុខរដ្ឋ និងរដ្ឋាភិបាល ក៏ដូចជាឥស្សរជនដែលមានកិត្យានុភាពលើវិស័យនយោបាយ និងសន្តិសុខពិភពលោក។ កិច្ចប្រជុំនេះនឹងបិទបញ្ចប់នាថ្ងៃទី ១៩ ខែកុម្ភៈខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ