កិច្ចប្រជុំអាជីវកម្មកំពូលពិភពលោកបានប្រារព្ធនៅប្រទេសឥណ្ឌា
(VOVWORLD) - នាថ្ងៃទី ១៨ ខែមករា កិច្ចប្រជុំអាជីវកម្មកំពូលពិភពលោកឆ្នាំ២០១៩ (VGGS 2019) ត្រូវបានប្រារព្ធជាផ្លូវការនៅក្នុងទីក្រុង Ahmedabad រដ្ឋ Gujarat ប្រទេសឥណ្ឌា។
ទិដ្ឋភាពនៃកិច្ចប្រជុំ |
យោងតាមការស្ថិតិរបស់គណៈរៀបចំកិច្ចប្រជុំនេះ មានមនុស្សជាង ៧០ ម៉ឺននាក់បានចុះឈ្មោះចូលរួម មានតំណាងបរទេសជាង ២.១០០រូប មេដឹកនាំចំនួន៥រូបនិងអង្គទូតជាច្រើនទៀតផង។
VGGS គឺជាកិច្ចប្រជុំកំពូលមួយដែលធ្វើឡើងរៀងរាល់ ២ ឆ្នាំម្តង ដែលចាប់ផ្តើមពីឆ្នាំ ២០០៣ ដើម្បីនាំមកនូវគំនិតផ្ដួចផ្ដើមនិងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា។ នេះជាព្រឹត្តិការណ៍ដែលតភ្ជាប់អ្នកវិនិយោគ ទុនសកលលោកជាមួយឥណ្ឌាដោយទាក់ទាញអ្នកមានទេពកោសល្យនៅជុំវិញពិភពលោកដើម្បីបង្កើតគំនិតថ្មីៗនិងអនុវត្តគោលនយោបាយថ្មី។
ក្នុងក្របខ័ណ្ឌនៃ VGGS 2019 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រ ទេសឥណ្ឌាលោក Pham Sanh Chau បានទទួលជួបពិភាក្សាជាមួយបណ្ឌិត Jamin R. Vasa ប្រធានក្រុមប្រឹក្សារដ្ឋនៃរដ្ឋ Gujarat (GCCI) ។
ថ្លែងទៅកាន់បណ្ឌិត Vasa និង ថ្នាក់ដឹកនាំរបស់ GCCI លោកឯកអគ្គរដ្ឋទូត Pham Sanh Chau បានសង្កត់ធ្ងន់លើបណ្ដាវិស័យដែលវៀតណាមនិង Gujarat អាចផ្តោតលើការវិនិយោគសហប្រតិបត្តិការដូចជាផលិត ផលកសិកម្ម វាយនភណ្ឌ ឱសថនិងទេសចរណ៍។ ឯកអគ្គរដ្ឋទូតក៏ចង់ឲ្យភាគីទាំងពីរ រៀបចំគណៈប្រតិភូពាណិជ្ជកម្មចូលរួមពិព័រណ៍ពាណិជ្ជកម្មរបស់គ្នាទៅវិញទៅមកដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងពាណិជ្ជកម្ម ពង្រឹងទំនាក់ទំនងរវាងស្ថានទូតនិង GCCI ដើម្បីសហការក្នុងការលើកកម្ពស់ពាណិជ្ជកម្មនិងការវិនិយោគ ការគាំទ្រអាជីវកម្ម៕