កិច្ចប្រជុំអនុវត្តន៍ភារកិច្ចឆ្នាំ២០១៨របស់គណៈបញ្ជាណែនាំលេខ៨៦៩បានបើកនៅទីក្រុងហាណូយ

(VOVWORLD) -នាព្រឹកថ្ងៃទី២៥មករា នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម ឧបនាយករដ្ឋមន្ត្រី អចិន្ត្រៃយ៍ លោក Truong Hoa Binh បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំវាយតម្លៃ ស្ថានការណ៍និងលទ្ធផលទទួលបានក្នុងឆ្នាំ ២០១៧ និងលើកទិសដៅអនុវត្តន៍ភារកិច្ច សម្រាប់ឆ្នាំ២០១៨របស់គណៈបញ្ជាណែនំាគម្រោងការមេស្តីពីការបន្ថយបែបបទរដ្ឋ បាលនិងមូលដ្ឋានទិន្នន័យទាក់ទិនដល់ការគ្រប់គ្រងទីប្រជុំជនដំណាក់កាល ២០១៣- ២០២០ (គណៈបញ្ជាណែនាំលេខ៨៦៩)។ 
កិច្ចប្រជុំអនុវត្តន៍ភារកិច្ចឆ្នាំ២០១៨របស់គណៈបញ្ជាណែនាំលេខ៨៦៩បានបើកនៅទីក្រុងហាណូយ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ VOV5)

នៅទីនេះលោក Truong Hoa Binh បានស្នើ ឲ្យក្រសួង ស្ថាប័នតំបន់ ដែលបាននិងកំពុងកសាងមូលដ្ឋានទិន្នន័យ គប្បីរួមផ្សំជាមួយ ក្រសួងនគរបាលដើម្បីពិនិត្យឡើងវិញជៀសវាងការត្រួតស៊ីគ្នានិងខ្ជះ ខ្ជាយ។ លោក អញ្ជើញថ្លែងដូច្នេះថា៖

        “ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគម្រោងការលេខ៨៦៩ ក្នុងឆ្នាំ២០១៨នេះ ខ្ញុំស្នើឲ្យសមាជិកទាំងអស់នៃគណៈបញ្ជាណែនាំ ពិនិត្យឲ្យបានមត់ចត់ ជាពិសេស ក្រសួងនគរបាល ក្រសួងយុត្តិធម៌និងក្រសួងហិ រញ្ញវត្ថុ គួររឹតបន្តឹងកិច្ចសហប្រតិបត្តិការ ជាមួយខុទ្ទកាល័យរដ្ឋាភិបាល ដើម្បីអនុវត្តន៍ល្អគម្រោងការនេះ។ ជាពិសេស ជម្រុញខ្លាំងសកម្មភាពផ្សព្វផ្សាយព័ត៌មានជូនប្រជាជននិងសហគ្រាស រួមចំណែកលើកកំពស់ សុពលភាពគ្រប់គ្រងរដ្ឋលើគ្រប់វិស័យសង្គម”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ