កិច្ចប្រជុំអំពីការត្រៀមរៀបចំសំរាប់សន្និសីទកំពូលអារ៉ាប់លើកទី ២៤

(VOVworld) – កិច្ចប្រជុំអំពីការត្រៀមរៀបចំសំរាប់សន្និសីទកំពូលអារ៉ាប់លើកទី ២៤ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី ២៦ មិនា ត្រូវបានរៀបចំឡើង នៅរដ្ឋធានី Doha
Qatar នាថ្ងៃទី ២៤ មិនា ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសនៃបណ្ដា
ប្រទេសជាសមាជិកសម្ព័ន្ធអារ៉ាប់ (AL) ។ ថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីការបរទេស Qatar លោក Hamad Bin Jasim Bin Jaber Al Thani  បានអះអាង
ថា៖  វិបត្តិនៅស៊ីរីគឺជាបញ្ហាស្នូលមួយក្នុងចំណោម បញ្ហាក្នុងរបៀបវារៈនៃសន្និសីទលើក
នេះ។ បណ្ដារដ្ឋមន្ត្រីអារ៉ាប់បានឯកភាពអំពី​ការកសាងពង្រាងសេចក្តីសម្រេចចិត្ត​ ដើម្បី
ដាក់ជូនឲ្យសន្និសីទកំពូលអារ៉ាប់ខាងមុខ។ ក្នុងនោះ សម្ព័ន្ធភាពប្រឆាំងនៅស៊ីរីអាចចូល
រួមសម្ព័ន្ធអារ៉ាប់។ ប្រទេស ជាសមាជិក  AL មួយចំនួនបានប្រឆាំងជំទាស់ចំពោះកាយវិការ
នេះ និងចាត់ទុកថា៖ នេះជាការំលំលោភលើធម្មនុញ្ញរបស់ AL៕

ប្រតិកម្មទៅវិញ

ផ្សេងៗ