កិច្ចប្រជុំអំពីគណៈកម្មាធិការបញ្ជាណែនាំ គណៈចាត់តាំងការប្រកួត AARM-២៤ សន្និសីទ ACAMM-១៥ និងសន្និសីទ AS

(VOVworld) - នាថ្ងៃទី១៣ តុលា នៅមជ្ឃមណ្ឌលហ្វឹកហ្វឺនជាតិ Mieu Mon នៅរដ្ឋ
ធានីហាណូយ ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការកងទ័ពប្រជាជនវៀត
ណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានធ្វើអធិបតីសន្និសីទគណៈកម្មា
ធិការបញ្ជាណែនាំ គណៈចាត់តាំងការប្រកួតបាញ់កាំភ្លើងកងទ័ពបណ្ដាប្រទេស
អាស៊ានលើកទី២៤ (AARM-២៤) សន្និសីទមេបញ្ជាការកងទ័ពជើងគោកលើកទី
១៥ (ACAMM-១៥)និងសន្និសីទនាយទាហានរងនៃកងទ័ពបណ្ដាប្រទេសអាស៊ាន
លើកទី៤ (ASMAM-៤)ឆ្នាំ២០១៤។

កិច្ចប្រជុំអំពីគណៈកម្មាធិការបញ្ជាណែនាំ គណៈចាត់តាំងការប្រកួត AARM-២៤ សន្និសីទ ACAMM-១៥ និងសន្និសីទ AS - ảnh 1
ឧត្តមសេនីយ៍ឯក Do Ba Ty ធ្វើអធិបតីកិច្ចប្រជុំ (រូបថត៖qdnd.vn)


លោក​ Do Ba Ty បានសង្កត់ធ្ងន់ថា ការប្រកួតAARM-២៤ សន្និសីទACAMM-១៥
និងសន្និសីទ ASMAM-១៤ ដែលបានរៀបចំឡើងនៅវៀតណាម​ គឺជាព្រឹត្តការណ៍
ដ៏មានអត្ថន័យនយោបាយសំខាន់ចំពោះកងទ័ពប្រជាជនវៀតណាម។ដោយហេតុ
នេះ ការងារត្រៀមរៀបចំទាំងអស់ ត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ បណ្ដាស្ថាប័នអង្គ
ភាព ត្រូវកំណត់ច្បាស់ភារកិច្ចឃ្លាំមើលឡើងវិញគ្រប់កិច្ចការនិងឲ្យសម្រេចរួចរាល់
មុនថ្ងៃ ទី២០ តុលាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ