កិច្ចប្រជុំអភិវឌ្ឍន៍ទេសចរណ៍តំបន់ភាគកណ្ដាលនិងតំបន់ តី ង្វៀន (Tay Nguyen) នៃប្រទេសវៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ នៅទីក្រុងហ្វេ (Hue) នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំអភិវឌ្ឍន៍ទេសចរណ៍ តំបន់ភាគកណ្ដាលនិងតំបន់ តី ង្វៀន។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (នៅកណ្ដាល) អញ្ជើញចូលរួមកិច្ចប្រជុំ (រូបថត៖ chinhphu.vn) |
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយ ក្រុមប្រឹក្សាតំបន់សេដ្ឋកិច្ចស្នូលភាគកណ្ដាល សហការជាមួយក្រសួង ស្ថាប័ន មួយចំនួន ដោយមានការចូលរួមរបស់តំណាងចំនួន៥០០នាក់ដែលជាថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន តំបន់នានា ភ្ញៀវអន្តរជាតិ និងអាជីវករផ្នែកទេសចរណ៍នានា ផងដែរ។
តំបន់ភាគកណ្ដាល-តី ង្វៀន មានខេត្តក្រុងចំនួន១៩កន្លែង ជាមួយចំនួន ប្រជាជនប្រមាណ ២៤លាននាក់។ តំបន់នេះមានឆ្នេរសមុទ្រដែលលាតសន្ធឹង ពីខេត្ត Thanh Hoa ដល់ខេត្ត Binh Thuan ដោយប្រវែងជិត១៩០០គីឡូម៉ែត្រ។ ក្នុងឆ្នាំ២០១៨ ក្នុងចំណោមភ្ញៀវទេសចរជាតិជាង៨០លាននាក់និងភ្ញៀវទេសចរ អន្តរជាតិចំនួន១៥,៥លាននាក់ក្នុងទូទាំងប្រទេសវៀតណាម គឺតំបន់ភាគ កណ្ដាល-តី ង្វៀន ស្រូបយកភ្ញៀវជាតិចំនួន៥៦លាននាក់និងភ្ញៀវអន្តរជាតិ ៩,៥លាននាក់។
ថ្លែងមតិនៅកិច្ចប្រជុំនេះ សាស្ត្រាចារ្យរងបណ្ឌិត Pham Trung Luong អតីត ប្រធានវិទ្យាស្ថានស្រាវជ្រាវទេសចរណ៍វៀតណាមបានចាត់ទុកថា ចាំបាច់រៀបចំ រចនាសម្ព័ន្ធផលិតផលទេសចរណ៍នៅតំបន់ភាគកណ្ដាល-តី ង្វៀនឡើងវិញ។
“យើងត្រូវផ្ដោតទៅលើការអភិវឌ្ឍខ្សែសង្វាក់ផលិតផលទេសចរណ៍នៃតំបន់ ភាគកណ្ដាល មិនមែនជាការអភិវឌ្ឍតំបន់នីមួយៗដាច់ដោយឡែងពីគ្នាទេ។ ខ្សែ សង្វាក់ផលិតផលនេះរួមមានផលិតផលពិសេសដោយឡែកនៃតំបន់នីមួយៗ ហើយផ្ដល់អាទិភាពដល់វិស័យទេសចរណ៍សម្រាកលំហែកាយនៅកោះសមុទ្រ ដែលក្នុងនោះផ្ដោតលើផលិតផលដោយលំដាប់ខ្ពស់”។
អញ្ជើញថ្លែងនៅកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានចាត់ទុកថា តំបន់ភាគកណ្ដាល-តី ង្វៀន ជាតំបន់ប្រមូលផ្ដុំ ឧត្តមភាពសឹងតែទាំងអស់នៃទេសចរណ៍ វៀតណាម ដូចជាកោះសមុទ្រ វប្បធម៌ ប្រវត្តិសាស្ត្រ ព្រៃឈើ រូងភ្នំ បេតិកភណ្ឌវប្បធម៌ពិភពលោកចំនួន១១ និងឆ្នេរ សមុទ្រស្អាតបំផុតនៅវៀតណាមចំនួន២០០០គីឡូម៉ែត្រ។ តំបន់នេះក៏មានជន ជាតិចំនួន៤៧កំពុងរស់នៅ ដែលបានបង្កើតឡើងអត្តសញ្ញាណវប្បធម៌ដ៏វិសេស វិសាលនៃតំបន់ទាំងមូល។ ជាមួយធនធានទាំងនោះ លោកនាយករដ្ឋមន្ត្រីបាន ចាត់ទុកថា តំបន់ភាគកណ្ដាល-តី ង្វៀន មានលក្ខខ័ណ្ឌគ្រប់គ្រាន់ដើម្បី អភិវឌ្ឍន៍វិស័យទេសចរណ៍យ៉ាងខ្លាំងក្លានិងប្រកបដោយចីរភាព៕